ខ្វះ​លុយ​ទិញ​ថ្នាំ​ញៀន​ជក់​បែក​គំ​និត​យក​ម៉ូតូ​អ្ន​ក​ផ្ទះ​ជិត​ខាង​ទៅ​បញ្ចាំ​

ភ្នំពេញ៖ កាលពី វេលា ម៉ោង០៨និង ៣០នាទី យប់ថ្ងៃទី២៧ ខែធ្នូ​ បុរសញៀនថ្នាំ​ម្នាក់​ ខ្វះ​លុយទិញថ្នាំ បែកគំនិតខ្ចីម៉ូតូអ្នកជិតខាង​​ ទៅបញ្ចាំ​ យកលុយទិញថ្នាំញៀន​ ពេលម្ចាស់គេ​ រកឃើញ ចាប់ខ្លួនប្រគលឲ្យនគរបាលប៉ុស្ដិ៍ទឹកថ្លា​។

ជនរងគ្រោះមានឈ្មោះ លផ្លី ផលឡៃ អាយុ ២៧ឆ្នាំ មានមុខរបជាងជួសជុលម៉ូតូ ស្នាក់នៅភូមិត្នោតជ្រុំ ដង្កាត់បឹងទំពន់ ខណ្ឌ មានជយ័ រាជធានីភ្នំពេញ ចំណែកជនសង្ស័យ ដែលត្រូវជនរងគ្រោះឃាត់ខ្លួន ឲ្យសមត្ថកិច្ច ស្នាក់នៅផ្ទះ៣១ ផ្លូវលេខ៣៧១ ផ្ទះក្បែរគ្នា សង្កាត់ជ្រុំ ខណ្ឌមានជ័យ។

តាមការបញ្ជាក់ឲ្យដឹងថា កាលពីមួយសប្ដាហ៍មុន វេលាម៉ោង០៥ល្ងាច ជនសង្ស័យបានមកខ្ចីម៉ូតូ ពីជនរងគ្រោះនៅកន្លែងរោងជាង ថាយកទៅទិញថ្នាំពេទ្យឲ្យកូន រួចក៏យកទៅបាត់ មិនឃើញត្រឡប់មកវិញ។ ក្រោយមកជនសង្ស័យបានត្រឡប់មកផ្ទះវិញ ក៏ត្រូវជនរងគ្រោះឃាត់ខ្លួន ប្រគល់ឲ្យនគរបាលប៉ុស្ដិ៍ទឹកថ្លា ដែលជន សង្ស័យនេះ យកម៉ូតូបញ្ចាំ ក្នុងតំបន់ភូមិត្រពាំងឈូក។

ក្រោយសាកសួរជនសង្ស័យ ឈ្មោះ ដែន បញ្ញា សារភាពថា ម៉ូតូម៉ាកស្មាស់ ស៊េរីឆ្នាំ២០០៣ ពណ៌ក្រហម ខ្លួនបានយកទៅបញ្ចាំមែន បានលុយ ៨០ដុល្លារ ។ ហើយ លុយនោះ ខ្លួនបានទិញថ្នាំញៀននៅតំបន់ ត្រពាំងឈូកជក់អស់ហើយ។

បច្ចប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ៕

ដោយ៖ ហេង នាង​

that-0639

Related Articles

Back to top button
Close
Close