PSB Academy ពង្រីក​សក្តានុពល​នៅ​អាស៊ី​ដោយ​សហការ​ជាមួយ​ស្ថាប័ន​អប់រំ NTC Group Cambodia

សារព័ត៌មាន​ Cambodia News/

ប្រទេសសិង្ហបុរី Media OutReach ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០១៦  PSB Academy (PSBA) ដែលជាស្ថាប័នអប់រំ​ឯកជន​ឈានមុខគេមួយនៅប្រទេសសឹង្ហបុរី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយស្ថាប័នអប់រំ NTC Group ​ដែលជាស្ថាប័នអប់រំឯកជនឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលមានឧបសម្ព័ន្ធរួមមានសាលារៀនសុវណ្ណភូមិ​ សាលារៀនប្រ៊ីជតុន​ សាលាញូវតុនធីឡាយ​ សាលាអន្តរជាតិអ៊ីសវ៉េស​ និងសាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក។​

កិច្ចព្រមព្រៀងនេះមានរយៈពេលបីឆ្នាំទៅលើកិច្ច​សហប្រតិបត្តិការដែលស្របទៅតាមប្រព័ន្ធអប់រំរបស់ស្ថាប័នទាំងពីរ។​ កិច្ចព្រមព្រៀងនេះផ្តោតទៅលើ ការលើកកំពស់ការអភិវឌ្ឍវគ្គសិក្សាអប់រំ ការរៀបចំសិក្ខាសាលាសម្រាប់សិស្សានុសិស្ស ការផ្តល់ការបណ្តុះបណ្តាល និងឱកាសអភិវឌ្ឍន៍សម្រាប់បុគ្គលិក និងសិស្សានុសិស្ស​របស់ NTC ដែលរួមមាន ឱកាសក្នុងស្នើសុំអាហារូបករណ៍របស់ PSBA ព្រមទាំងការរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌​និងការសិក្សាផ្សេងៗ។

ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីការរីកចំរើនឥតឈប់ឈររបស់ PSBA នៅទូទាំងអាស៊ី ក្នុងការ​ផ្តល់​ការ​អប់​រំ​ដែល​ប្រក​​​ប​ដោយ​គុណ​ភាព​ និងការអប់រំជាន់ខ្ពស់ដែលត្រូវបានជឿកជាក់​១០០%។​ មកដល់ពេលនេះ​ PSBA បាន​បង្កើត​មហា​វិទ្យាល័យ​ចំនួន​បួន​ផ្សេង​ទៀតនៅក្នុងប្រទេសវៀតណាម និងប្រទេសចិន​ បន្ទាប់​ពី​បាន​ពង្រីក​ខ្លួន​បន្ថែម​ទៀត​នៅ​ក្នុ​ង​ប្រទេស​សឹង្ហ​បុរី​ជា​មួយ​នឹងអគារសិក្សាថ្មីមួយដែលមានទំហំជាង 100,000 ហ្វីតការ៉េដែលស្ថិតនៅចំកណ្តាលទីក្រុង។

Viva Sinniah នាយកប្រតិបត្តិរបស់ PSB Academy បានមានប្រសាសន៍ថា “PSB Academy បាន​កំពុង​នឹង​ពង្រីក​សក្តានុព​ល​របស់​ខ្លួនក្នុងការផ្តល់នូវការសិក្សាប្រកបដោយគុណភាព ​តាមរយៈ​ការ​ពង្រីក​ស្ថាប័ន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ជា​មួយ​នឹង​អគារសិក្សាទំនើបនៅទីក្រុង Marina Square ហើយភាពជាដៃគូជាមួយស្ថាប័នអប់រំ NTC ឆ្លុះ​បញ្ចាំង​ពី​ការ​អភិវឌ្ឍ​របស់​យើង​នៅអាស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលមានការកើនឡើងពីសិស្សានុសិស្ស​នៅក្នុងតំបន់។​​​ យើង​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់ផ្តល់គុណភាពអប់រំទៅកាន់សិស្សានុសិស្សចំនួន 35,000 នាក់ពីស្ថាប័នអប់រំ​ NTC Group សម្រាប់​ឱកាស​ការងារ​នៅក្នុង​ប្រទេសកម្ពុជានាពេលអនាគត។

ឧកញ៉ា ជា ធីឡាយ ដែលជាអគ្គនាយករបស់ NTC Group នៃប្រទេសកម្ពុជា បានមានប្រសាសន៍​ថា “កិច្ច​សហប្រតិ​បត្តិការ​ក្នុង​វិស័យ​អប់រំជាមួយ PSB Academy នេះ គឺ​ជា​សក្ខីភាព​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ស្ថាប័ន​អប់​រំឈាន​មុខ​គេ​មួយ​នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ការអប់រំប្រកប​ដោយគុណភាពដល់សិស្សានុសិស្សនៅក្នុងប្រទេស និង​សិស្សានុ​សិស្សដែលមកពីក្រៅប្រទេស។ សិស្សានុ​សិស្ស​របស់​យើងនឹងទទួលបានការអប់រំប្រកបដោយគុណភាព​ ឱកាស​ទទួល​បាន​អាហារូករណ៍​​ ការផ្លាស់ប្តូរការសិក្សាជាមួយសិស្សានុសិស្សពីប្រទេសសិង្ហបុរី”។

គុណភាព គឺជាចំណុចសំខាន់របស់ PSB Academy។ បច្ចុប្បន្ន PSB Academy បានជាប់ចំណាត់ថ្នាក់ជាស្ថាប័ន​អប់រំ​ឯក​ជន​ឈាន​មុខគេមួយនៅក្នុងប្រទេសសិង្ហបុរី។​ PSB Academy​ ផ្តល់ជូននូវ ថ្នាក់សញ្ញាបត្រពេញម៉ោង និងក្រៅម៉ោង​សិក្សា កម្ម​វិធី​បរិញ្ញា​បត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ យើងកំពុងបំពេញតម្រូវការ​របស់មនុស្សពេញវ័យ ដើម្បី​សម្រេចគោលបំណងពួកគេបន្ទាប់ពីបញ្ចប់ការសិក្សានៅ​ PSB Academy។​

បច្ចុប្បន្ន​ PSB Academy មានគ្រូបង្រៀនក្រៅម៉ោង និងពេញម៉ោងជាង 300 នាក់ដែលផ្តល់ចំណេះដឹងដល់សិស្សានុ-សិស្សក្នុងប្រទេស និងសិស្សានុសិស្សអន្តរជាតិជាង 11,000 នាក់។ អគារសិក្សាចម្បង​របស់យើងមានទីតាំងស្ថិតនៅ Delta និងអគារសិក្សាក្នុងក្រុងរបស់យើងគឺស្ថិតនៅក្នុង Marina Square។ ស្វែងយល់បន្ថែមតាមរយៈ៖ www.psb-academy.edu.sg

NTC GROUP​ ដែលមានឧបសម្ព័ន្ធរួមមានសាលារៀនសុវណ្ណភូមិ​ សាលារៀនប្រ៊ីជតុន​ សាលាញូវតុនធីឡាយ​ សាលាអន្តរជាតិអ៊ីសវ៉េស​ និងសាលាអន្តរជាតិអាមេរិកាំងប៉ាស៊ីហ្វិក ប្តេជ្ញាចិត្តក្លាយខ្លួនជាស្ថាប័នអប់រំឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ទាំងក្នុងប្រទេស និងជាអន្តរជាតិ ចំពោះការអប់រំប្រកបដោយគុណភាព ដែលត្រូវបានផ្តល់ជូនសិស្សានុសិស្ស ដោយបានសហការជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា៕

Viva Sinniah ដែលជានាយកប្រតិបត្តិរបស់ PSB Academy និងឧកញ៉ា ជា ធីឡាយ ដែលជាអគ្គ-នាយករបស់ NTC Group ធ្វើការកត់សម្គាល់អំពីការពង្រីកខ្លួនរបស់ PSB Academy មកកាន់ប្រទេសកម្ពុជា។
Viva Sinniah ដែលជានាយកប្រតិបត្តិរបស់ PSB Academy និងឧកញ៉ា ជា ធីឡាយ ដែលជាអគ្គ-នាយករបស់ NTC Group ធ្វើការកត់សម្គាល់អំពីការពង្រីកខ្លួនរបស់ PSB Academy មកកាន់ប្រទេសកម្ពុជា។

Related Articles

Back to top button
Close
Close