ក្រុង​បាងកកបង្កើនការ​យាម​ល្បាត ខណៈការ​រួមភេទ​តាម​សួនច្បារកើនឡើង

សារព័ត៌មាន​ Cambodia News/

បាងកក (១៦ សីហា ២០១៨) ៖ បន្ទាប់ពីមានការកើនឡើង​ករណី​រួមភេទ​តាម​សួនច្បារ​សាធារណៈជាបន្តបន្ទាប់ សាលា​ក្រុង​បាងកក កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១៨ បាន​ចេញ​បញ្ជា​ឲ្យ​បង្កើន​ក្រុម​សន្តិសុខ​យាម​ល្បាត ​​និង​បន្ថែម​ស្លាក​សញ្ញា​ហាម​ឃាត់​ជា​ភាសាថៃ និង​អង់គ្លេស ព្រមទាំង​បំពាក់​កាមេរ៉ា នៅ​តាម​ទី​សាធារណៈ​បន្ថែម​ទៀត​ផង​ដែរ​។

លោកស្រី Wallaya Wattanarat មន្ត្រី​សាលា​ក្រុង​បាងកក បាន​បង្ហើប​ថា មាន​មនុស្ស​១ក្រុម បាន​នាំគ្នា​រួមភេទ​នៅ​សួនច្បារ Lumpini នា​ពេល​កន្លង​ទៅ។ វីដេអូ​ដែល​ត្រូវ​បាន​ការ​លួច​ថត រួច​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម ពី​ការ​រួមភេទ​រវាង​ប្រុស និង​ប្រុស បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ថៃ បណ្ដាល​ឲ្យ​លោក​អភិបាល​ក្រុង Aswin Kwanmuang បើក​ប្រការ​ប្រជុំ​បន្ទាន់ ដើម្បី​ចាត់​វិធានការ​ចំពោះ​ទង្វើ​នេះ។

លោកស្រី Wallaya បាន​បន្ត​ថា សន្តិសុខ​នឹង​ដើរ​ល្បាត​ទី​តាំង១ ក្នុង​រយៈ​ពេល ៣០​នាទី​ម្ដង បញ្ចុះ​ពី ១ម៉ោង​ម្ដង​ដែល​ធ្លាប់​អនុវត្ត​កាលពី​ពេល​កន្លង​ទៅ។ ចំណែក នៅ​ក្នុង​បន្ទប់​ទឹក ក៏​នឹង​មាន​ការ​ចូល​ត្រួត​ពិនិត្យ​ផងដែរ​។

សូម​ជម្រាប​ថា ចំពោះការ​ប្រព្រឹត្ត​បទ​ល្មើស​នេះ​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ ៥​ពាន់​បាត (១៥០​ដុល្លារ) ៕

 

Related Articles

Back to top button
Close
Close