ក្រឡាប់​លិច​ទូក​ទេសចរណ៍​នៅ​ថៃ ​បង្ក​ឲ្យ​មនុស្ស ​៤៩​នាក់​បាត់​ខ្លួន​

សារព័ត៌មាន​ Cambodia News/

បាងកក (៦ កក្តដា ២០១៨) ៖ សារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី៥ កក្កដាថា មនុស្ស៤៩នាក់ បាននិងកំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់លិច នៅក្នុងទឹកសមុទ្រ នៃកោះ Phuket ជាតំបន់ទេសចរណ៍របស់ប្រទេសថៃ។

អភិបាលខេត្ត Phuket បាននិយាយថា ទូក​នេះផ្ទុកភ្ញៀវទេសចរប្រមាណ៩០នាក់ បានក្រឡាប់លិច នៅពេលដែលកំពុងធ្វើដំណើរចេញពីកោះ Koh Racha ត្រឡប់ទៅកាន់កោះ Phuket វិញ។

លោកបញ្ជាក់ថា ពាក់កណ្តាលនៃពួកគេ ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការជួយសង្គ្រោះ កំពុងបន្តធ្វើឡើង។ លោកបន្ថែមថា ឧប្បទ្ទវហេតុដាច់ដោយឡែកមួយទៀត បានកើតឡើងនៅតំបន់ដូចគ្នានេះ នាល្ងាចថ្ងៃព្រហស្បតិ្តដដែលនេះ ដោយទូកជិះកម្សាន្តមួយគ្រឿង ផ្ទុកដោយមនុស្ស៣៩នាក់ បានក្រឡាប់លិចផងដែរ៕

 

Related Articles

Back to top button
Close
Close