សម្តេច ហ៊ុន សែន បន្ទោសបារាំងក្នុងការ បាត់បង់ទឹកដី
ដោយ សយ ដុល្លា
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្ទោសបារាំងក្នុង ការធ្វើអោយបាត់បង់ទឹកដីទៅឲ្យប្រទេសវៀតណាមនឹងថៃ។
មានប្រសាសន៍នៅក្នុងរដ្ឋសភាជាតិដែលផ្សាយតាមរយៈវិទ្យុចំនួន១០១នឹងទូរទស្សន៍ចំនួន១៣ស្ថានីយ៍ សម្តេច បានអះអាងថាបារាំងខ្ជិលក្នុងការកំណត់ព្រំដែនរវាងកម្ពុជានឹងប្រទេសវៀតណាម នឹងកម្ពុជានឹងប្រទេសថៃ។សម្តេច បានបន្តថា បារាំងគូសផែនទីជាក់លាក់ឡើង ប៉ុន្តែបារាំងមិនដែលអនុវត្តន៍តាមផែនទីនោះទេ ហើយដែលមន្ត្រីបារាំងខ្លះគូសផែនទីខុសច្បាប់ដើមទៀតផងដោយធ្វើខុសពីស៊ុបែរីយេបារាំងក្រុងហាណូយ។
សម្តេចបានសង្កត់ធ្ងន់ថាបារាំងគូសផែនទីលំអៀងតែទៅរកវៀតណាមនឹងឡាវ។
គួបញ្ជាក់ផងដែរថាប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងចំនួនជិត១០០ គឺចាប់ពីឆ្នាំ ១៨៦៣ដល់១៩៥៣។ ក្នុងកំឡុងពេលធ្វើអាណានិគមមកលើស្រុកខ្មែរបារាំងបាន គូសផែនទីកម្ពុជាជាមួយនឹងដែនដីកូស៊ាំងស៊ីនដែលកាលណោះស្ថិតក្រោមការគ្រប់គ្រង របស់សហពន្ធ័ឥណ្ឌូចិន។