ស្រ្តី​ដែល​ជា​ភរិយា​របស់​អ្នក​នយោបាយ​ជាន់​ខ្ពស់ចិន​​មួយ​រូប ត្រូវ​ឡើង​ជម្រះ​ក្ដី​ក្នុង​តុលាការ​

លោកស្រី Gu Kailai ជាភរិយារបស់លោក Bo Xilai ដែលជាប្រធានរបស់គណបក្សនៅចុងគីង បានរងការចោទប្រកាន់ពីការដាក់ពុលសម្លាប់ជនជាតិអង់គ្លេស លោក Neil Haywood ម្នាក់ជាអ្នកជំនួញរួមគ្នា។

មិនសូវមានព័ត៌មានក្បោះក្បាយទេអំពីការចោទប្រកាន់នៃចេតនាធ្វើឃាតកម្ម។ បណ្ដាអ្នកវិភាគ ភាគច្រើនរំពឹងថាលោកស្រី Gu Kailai នឹងត្រូវគេរកឃើញថាមានទោស ប៉ុន្តែលោកស្រីអាចរួចខ្លួនពីទោសប្រហារជីវិត។ ប្រសិនបើមានការចរចាគ្នាត្រូវជាមួយក្រុមរបស់លោក Bo Xilai នៅក្នុងបក្សកុម្មុយនីស្តនោះ លោកស្រី អាចរួចទោសប្រហារជីវិត ជាការដោះដូរឲ្យគូប្រជែងនយោបាយរបស់លោកឡើងកាន់តំណែង៕ (Radio Australia)

Related Articles

Back to top button
Close
Close