កូរ៉េខាងជើង ៖ ចរចា ឬប្រឈមមុខដោយអាវុធនុយក្លេអ៊ែរអាស្រ័យលើអាមេរិក
សារព័ត៌មាន Cambodia News/
ព្យុងយ៉ាង ៖ ក្នុងសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី ចូ សុនហ៊ុយ (Choe Son Hui) បាននិយាយថា ការចរចា ឬការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែររមួយទល់នឹងមួយ គឺអាស្រ័យលើការសម្រេចចិត្ត និងអាកប្បកិរិយារបស់សហរដ្ឋអាមេរិក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។
ការព្រមានរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមភាគីអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាក្នុងជំនួបមួយកាលពីថ្ងៃអង្គារក្នុងទីក្រុងវ៉ាស៊ីនតោន ហើយនៅក្នុងជំនួបនេះលោកត្រាំក៏បានព្រមានដែរថា ជំនួបជាមួយលោក គីម ជុងអ៊ុន នៅថ្ងៃទី១២ ខែមិថុនា អាចនឹងមិនកើតឡើងឡើយ។
លោកស្រី Choe បានព្រមានទៀតថា នឹងបញ្ជូនសំណើមួយទៅកាន់លោក គីម ជុងអ៊ុន ដើម្បីឱ្យលោកពិចារណជាថ្មីពីជំនួបជាមួយលោក ដូណាល់ ត្រាំ នៅថ្ងៃទី១២ ខែមិថុនា ខាងមុខនេះក្នុងប្រទេសសិង្ហបុរី។ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រីរដ្ឋមន្ត្រីការបរទេស ក៏បានសម្ដែងការភ្ញាក់ផ្អើល និងខឹងសម្បារផងដែរ ចំពោះការលើកឡើងរបស់អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) ដែលថា កូរ៉េខាងជើងអាចនឹងបញ្ចប់វាសនាដូចប្រទេសលីប៊ី បើសិនជាមិនព្រមចរចារឿងនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក៕
សូមជម្រាបថា