លោក កឹម សុខា មិនមានវត្តមានក្នុងសវនាការសាលាឧទ្ធរណ៍ព្រឹកនេះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៧ មិនា ២០១៨) ៖ មន្ត្រីសាលាឧទ្ធរណ៍ថ្លែងថា លោក កឹម សុខា មិនមានវត្តមានក្នុងសវនាការសាលាឧទ្ធរណ៍ព្រឹកនេះទេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ សវនាការ សភាស៊ើបសួរ សាលាឧទ្ធរណ៍ នៅតែបន្តនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នេះ ទោះបីជាអវត្តមានលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។
ពាក់ព័ន្ធសវនាការសាលឧទ្ធរណ៍នៅថ្ងៃនេះសម្តេច ហ៊ុន សែន បានថ្លែងជាសាធារណថា សម្តេចមិនជឿថា តុលាការនឹងសម្រេចឲ្យជនក្បត់ជាតិម្នាក់នេះបាននៅក្រៅឃុំនោះឡើយ ព្រោះវាជាទោសក្បត់ជាតិ ។
គួរម្លឹកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនលោក កឹម សុខា ទៅឃុំបណ្តោះអាសន្ននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំហើយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ ព្រះរាជអាជ្ញា៣រូបបានទៅដល់ពន្ធនាគារត្រពាំងផ្លុង ដើម្បីសាកសួរលោក កឹម សុខាដោយការសាកសួរនោះ ក៏មានវត្តមានរបស់មេធាវីទាំង ៥រូប របស់លោក កឹម សុខា ដែរ៕