ព្រឹក​នេះសម្តេច​ ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​តំបន់​ទួល​សង្កែ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៣ មករា ២០១៨) ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែបុស្ស ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​សរុប ១៣,៥៤៦​នាក់ មកពី​រោងចក្រ​ចំនួន​១៣ នៅ​តំបន់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​សូមបញ្ជាក់ថា ជំនួប​នេះ​គឺជា​ជំនួប​លើក​ទី​២៦​ហើយ ចាប់តាំងពី​ថ្ងៃអាទិត្យ ទី​២០ ខែសីហា ឆ្នាំ​២០១៧​មក ដែល​សរុប​មាន​កម្មករ កម្មការិនី​ជាង​៣០​ម៉ឺន​នាក់​ហើយ បាន​ជួប​សំណេះសំណាល​ដោយផ្ទាល់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន​៕

Related Articles

Back to top button
Close
Close