ជន​ជាតិ​ហ្វីលី​ពីន​២​នាក់​ឈ្លោះ​ប្រកែក​កាប់​ចាក់​គ្នារ​ហូត​ដួល​សន្លប់​នៅ​ក្នុង​បន្ទប់​ស្នាក់​ទាំង​២​នាក់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៦ និង១៥ នាទីយប់ថ្ងៃទី២៩ វិច្ឆិកា ២០១២ ស្ថិតនៅចំណុចផ្ទះលេខ 234DE2 នៅបន្ទប់ជាន់ទីពីរលេខ២០៣ ក្នុងក្រុម២៩ ភូមិ១០ ផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បុរសជនជាតិហ្វីលីពីន ២នាក់ បានឈ្លោះប្រកែកកាប់ចាក់គ្នា ហូរឈាមដួលសន្លប់ នៅក្នុងបន្ទប់ស្នាក់នៅទាំង២នាក់ ។ជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យព្រះកុសុមៈ ។

ប្រភពព័ត៌មានពីប៉ូលិស បានឲ្យដឹងថា ជនជាតិហ្វីលីពីនទាំង២ នាក់នោះ មានឈ្មោះ LIWAG NITCHELCHELTAPNIO និងម្នាក់ទៀតឈ្មោះ MECHCAL LIWAG អ្នកទាំងពីរនាក់ ត្រូវជាមិត្តភក្តិនឹងគ្នា និងស្នាក់នៅបន្ទប់ជួលជាមួយគ្នា ។

បើតាមឈ្មោះ MECHCAL LIWAG កាលពីម្សិលមិញមិត្តភក្តិឈ្មោះ LIWAG NITCHELCHELTAPNIO បានបបួលទៅដើរលេងជាមួយគ្នា តែរូបគេមិនបានទៅទេ ដោយទៅដើរលេងតែម្នាក់ឯងបាត់មួយថ្ងៃ ទើបត្រឡប់មកវិញ ។ ខណៈពេលមកដល់ ក៏មានការឈ្លោះប្រកែកគ្នា រួចបែកផ្លូវគ្នារៀងខ្លួន ។

លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានការឈ្លោះប្រកែកគ្នាម្តងទៀត ឈានដល់ការកាប់ចាក់គ្នា បង្ករបួសស្នាមទាំងសងខាង រហូតដេកដួលសន្លប់ ៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close