គ្រោះ​ថ្នាក់​​ចរាចរណ៍​​ម្សិល​មិញ​​គ្មាន​​អ្នក​ស្លាប់​​ ​របួស​ ​៩​​នាក់​

សារព័ត៌មាន​​ Cambodia News​/

ភ្នំពេញ (១៦ កញ្ញា ២០១៦) ​៖ ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦​ម្សិ​លិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៣​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​៥​នាក់ និង​របួសស្រាល​៤​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​អគ្គស្នងការ​នគរបាល​ជាតិ​។

របាយការណ៍​ដដែល​ប​ន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៦​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង​។ របាយការណ៍​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក ក្នុងនោះ​អ្នក​មិន​ពាក់​សវ​ត្ថិ​ភាព ពេល​គ្រោះថ្នាក់​៥​នាក់​។​
​ជាមួយគ្នានេះ​នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន​ចំនួន​២,៧៤៥ គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​៧៧៦ គ្រឿង និង​ពិន័យ​សរុប​ចំនួន​១,៩៦៩​គ្រឿង​៕

8

 

Related Articles

Back to top button
Close
Close