តុលាការ បន្តសួរចម្លើយ លោក កឹម សុខា នៅថ្ងៃនេះនិងថ្ងៃស្អែក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២១ ធ្នូ ២០១៧) ៖ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសួរចម្លើយលោក កឹម សុខាអតីតប្រធានគណបក្សសង្គ្រោះជាតិ រយៈពេល២ថ្ងៃបន្តបន្ទាប់ទៀត។ ការសួរចម្លើយនេះ នឹងធ្វើឡើងនៅក្នុងពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០១៧។
មន្ត្រីតុលាការក្រុងភ្នំពេញ បាននិយាយថា ការសួរចម្លើយនេះ គឺសាកសួរបន្ត បន្ទាប់ពីការសួរចម្លើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ មិនទាន់បញ្ចប់។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តន៍តាមការបង្គាប់បញ្ជារបស់សហរដ្ឋ អាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ៕