១យប់ហើយមិនអស់ចិត្តតាមទៅដល់ផ្ទះចុងក្រោយក្លាយជាអ្នកទោសស្នេហា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កក្កដា ២០១៧) ៖ យុវជនម្នាក់ ជាព្រូឡាន វ័យ១៧ឆ្នាំម្នាក់ បានក្លាយទៅជាអ្នកទោសស្នេហា បន្ទាប់ពីបាននាំក្មេងស្រី ១៣ឆ្នាំម្នាក់ ចូលទៅក្លិបកំសាន្តឌីស្កូ បន្ទាប់មក បានចូលផ្ទះសំណាក់ ហើយបានក្រេបទឹកឃ្មុំ យ៉ាងផ្អែមត្រជាក់ តែក្នុង១យប់ បានសម្រេចចំនួន ២ ដង។
ក្រោយមកដោយខាងប្រុសនៅមិនទាន់អស់ចិត្តទៀត នៅថ្ងៃបន្ទាប់ បានតាម ទៅរកនាងដល់ផ្ទះ និងបានឱបថើបគ្នា ទាំងថ្ងៃថែមទៀត ចៃដន្យ ត្រូវបានឪពុកម្ដាយ ខាងស្រី ឃើញបានប្ដឹងនគរបាលឃាត់ខ្លួនចាត់ការតាមច្បាប់តែម្ដងកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧ លើនៅផ្ទះរបស់ក្មេងស្រី ខាងលើ ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
យុវជនជាប់ចោទ ខាងលើនោះ ឈ្មោះ យន់ សុខឃីម អាយុ១៧ឆ្នាំ មុខរបរព្រូរថយន្ត ស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកក្មេងស្រី រងគ្រោះ ឈ្មោះ ភ ស ហ អាយុ១៣ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៕