សម្ដេចធិបតី ​ណែនាំឲ្យបង្កើនសមត្ថភាព​សង្គ្រោះបឋម ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជីវិត

​សារព័ត៌មាន Cambodia News/

ខេត្តសៀមរាប ៖ ​ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធអគារមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំឲ្យបង្កើនសមត្ថភាព ផ្ដល់សេវាសង្គ្រោះ​បឋម និងសង្គ្រោះបន្ទាន់បានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីពង្រឹងវិស័យសុខាភិបាល ឲ្យកាន់តែប្រសើរថែមទៀត គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់ ហេីយក្នុង​រាជរដ្ឋាភិបាល នៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រ ពង្រីកពេទ្យតំបន់ឲ្យបានកាន់តែច្រើន និងប្រសើរថែមទៀត។

សម្ដេចធិបតី ​បន្ត​ថា ​ទោះបីជាយើងមានមន្ទីរពេទ្យបង្អែកនៅទីនេះក៏ដោយ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នៅស្រុកមួយឆ្ងាយ ត្រូវការសមត្ថភាព ព្យាបាលបន្ទាន់នៅទីនោះ ដើម្បីព្យាបាលនៅនឹងកន្លែង»។

សម្ដេចធិបតីបញ្ជាក់ថា ជាពិសេសផ្ដោតទៅលើប្រជាពលរដ្ឋ គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំង បង្កើនបុគ្គល តាមមណ្ឌលសុខភាព ដើម្បីអាចមណ្ឌលសុខភាពនីមួយៗផ្ដល់សេវា ២៤ម៉ោង មួយថ្ងៃ ៧ថ្ងៃ មួយអាទិត្យ ជូនប្រជាពលរដ្ឋ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close