អគារ ប៊ូឌីញ ជាគំរូ​ទី​នៃ​ការ​អភិវឌ្ឍ​ដោយ​មិន​ធ្វើ​ឲ្យ​រាស្ត្រ​ទឹក​ភ្នែក

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៨ កក្កដា ២០១៧) ៖

អគារ ប៊ូឌីញ អាច​និយាយ​បាន​ថា​ជាគំរូ​ទីមួយ​ហើយ​នៃ​ការ​អភិវឌ្ឍ​ដោយ​មិន​ធ្វើ​ឲ្យ​រាស្ត្រ​ទឹក​ភ្នែក មិន​បង្ខំ​រាស្ត្រ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​សម្បែង​ដោយ​មិន​ស្ម័គ្រ​ចិត្ត និង​ដោយ​ក្ដី​ក្ដៅ​ក្រហាយ។ ដោយ​ឡែក​ការអភិវឌ្ឍ​គម្រោង​ដី​ធ្លី​ធំៗ​យ៉ាង​ហោច​ពីរ​កន្លែង​ផ្សេង​ទៀត នៅ​តែ​មាន​ភាព​ចម្រូង​ចម្រាស​នៅ​ឡើយ ដូចជា ដីធ្លី​នៅ​បឹងកក់ និង​ដីធ្លី​នៅ​បុរី​កីឡា​ ជាដើម។​

លោក​ទេស​រដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​កោត​សរសើរ​​ចំពោះ​ការ​ចាត់ចែង​ដំណោះស្រាយ​ក្នុង​ករណី​គម្រោង​អភិវឌ្ឍន៍​អគារ ប៊ូឌីញ នេះ។

គេ​សរសើរ​លោក​ដោយសារ​លោក​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អ្នក​រស់នៅ​លើ​អគារ​នេះទាំង ៤៩២​ ម្ចាស់​ចំណែក​ឯកជន យល់​ព្រម​ទទួលយក​សំណង​គ្រប់ៗគ្នា ដែល​បើក​ផ្លូវ​ដល់​ការ​អភិវឌ្ឍ​ដោយ​រលូន​គ្មាន​ភាព​ចម្រូង​ចម្រាស​ដូច​គម្រោង​ដទៃ​ទៀត នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដូចគ្នា។

នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោក លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បាន​ថ្លែង​អំណរគុណ​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ ដែល​បានជួយ​ធ្វើ​ឲ្យ​គម្រោង​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

គួរ​បញ្ជាក់ថា ពលរដ្ឋ​ដែល​រស់នៅ​លើ​អគារ ប៊ូឌីញ សរុប ៤៩២​គ្រួសារ បាន​យល់ព្រម​ទទួល​យក​សំណង​ក្នុង​តម្លៃ ១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ឈ្មោះ Arakawa ជា​អ្នក​វិនិយោគ​លើ​ការអភិវឌ្ឍ​អគារ​ ប៊ូឌីញ នេះ ទៅ​ជា​អគារថ្មីកម្ពស់ ២១ជាន់ ដោយ ៣ជាន់​ជាកន្លែង​ចត​រថយន្ត​ ១ជាន់​ជា​កន្លែង​ហាង​ទំនិញ និង ៥ជាន់​សម្រាប់​ជា​កន្លែង​ស្នាក់នៅ៕

3

 

 

 

Related Articles

Back to top button
Close
Close