ធី សុវណ្ណ​ថា ​នឹង​រៀបចំ​ជប់លៀង​ជូន​សមាជិក ទាំង​៧១​ឃុំ​-​សង្កាត់​ដែល​បាន​ជាប់ឆ្នោត

សារព័ត៌មាន​​ Cambodia News/

​ភ្នំពេញ​ ៖ ​កញ្ញា​ធី សុវណ្ណ​ថា បានអះ​អាង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា “​អបអរសាទរ​ក្នុងចំណោម​១០០​ឃុំ​-​សង្កាត់ ដែល​នាង​ខ្ញុំ​បាន​រៀប​​ចំ​វេទិកា និង​បានរៀបចំ​សមាជិក​គាំទ្រ​(CPP ឈ្នះ ៧១​ឃុំ​-​សង្កាត់​)​។ ខ្ញុំ​នឹង​រៀបចំ​ជប់លៀង​ជូន​សមាជិក ទាំង​៧១​ឃុំ​-​សង្កាត់​”​នោះ។​

​គួរ​បញ្ជាក់ថា កញ្ញា ធី សុវណ្ណ​ថា អតីត​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ដ៏​ល្បាញ​ល្បី កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧​ បាន​ដឹកនាំ​ក្រុម​​យុវជន​ជាង​១០​ម៉ឺន​នាក់ ទូទាំងប្រទេស​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​តាម​លិខិត​ស្នើសុំ ដែល​ផ្ញើជូន​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានលើកឡើង​ថា​នាង​បាន​ស្វែងយល់​ការពិត​ពី​ស្ថានភាព​ពិត​នៃ​ប្រទេស​កម្ពុជា មាន​សុខសន្ដិភាព កំណែទម្រង់​ល្អ និង​មាន​ភាព​រីកចម្រើន​កាន់តែ​ប្រសើរ ពិសេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្ដេច មាន​គោលនយោបាយ​ល្អ ច្បាស់លាស់ និង​បាន​កែប្រែ​ជីវភាព​ប្រជាជន​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង​៕

3

Related Articles

Back to top button
Close
Close