ក្មេង​​ស្រី​អាយុ​ ១១​ឆ្នាំ ​ត្រូវ​ប្រុស​ស្នេហ៍​របស់​ម្តាយ​ចាប់​រំលោភ​

សារព័ត៌មាន​​ Cambodia News/

ជនសង្ស័យ ដែលត្រូវជាគូស្នេហ៍របស់ម្ដាយក្មេងស្រីរងគ្រោះ។
ជនសង្ស័យ ដែលត្រូវជាគូស្នេហ៍របស់ម្ដាយក្មេងស្រីរងគ្រោះ។

តាកែវ (០៦ មេសា ២០១៤) ៖ បុរស​ដែលជា​ប្រុស​ស្នេហ៍​របស់​ម៉ែ បាន​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ ខណៈពេល​ម៉ែ​មិន​នៅផ្ទះ កាលពី​យប់​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៤ នៅផ្ទះ​ជនរងគ្រោះ​ស្ថិត​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ​។

នគរបាល​ ស្រុក​ត្រាំកក់ បានអោយដឹងថា មុន​ពេល​កើត​ហេតុ​​ ជនសង្ស័យ​ជា​គូស្នេហ៍​របស់​ម្ដាយ​​ក្មេងស្រី​រងគ្រោះ ពេល​ជន​សង្ស័យ​ទៅលេង​ផ្ទះ អត់​ឃើញ​ម៉ែ ​ដែលជា​គូស្នេហ៍ ឱកាសល្អ​ជនសង្ស័យ​ចាប់រំលោភ​កូនស្រី​អាយុ​១១​ឆ្នាំ​រហូត​បានសម្រេច​។

នគរបាល ​ស្រុក​ត្រាំកក់ បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យខាង​លើ​មាន​ឈ្មោះ កែវ សំអាត អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ត្រូវ​បាន​ចាប់ខ្លួន​តាម​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ជា​ម្តាយ​ក្មេងស្រី​ រងគ្រោះ ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៥ ខែឧសភា​ឆ្នាំ​២០១៤ ដើម្បី​កាត់ទោស​ទៅតាម​ច្បាប់​៕​

Related Articles

Back to top button
Close
Close