រដ្ឋមន្ត្រីក្រសួងព័ត៌មាន អោយរកភស្តុតាងច្បាស់ចំពោះការហាមសម្តែង ដេននី ក្វាន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ឧសភា ២០១៧) ៖ ឯកឧត្តម ខៀវ កាញ្ញរិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យក្រសួងដែលពាក់ព័ន្ធមេត្តារកភស្តុតាងឲ្យបានច្បាស់លាស់មុននឹងធ្វើការហាមឃាត់ការសម្តែង របស់ដេននី ក្វាន់។
ឯកឧត្តម រដ្ឋមន្ត្រីបានសរសេរនៅលើហ្វេសប៊ុកថា ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាលរឿងនាងស្លៀកពាក់នៅក្រៅឆាកដែរ តែការហាមឃាត់ការសំដែងរបស់នាងត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)។
គួរបញ្ជាក់ផងដែរថា ដេននី ក្វាន់ ត្រូវបានក្រសួងវប្បធម៌វិចិត្រសិល្បៈ ប្រជុំជម្រះភាពសិចស៊ី និងហាមឃាត់ការសម្តែងរបស់ ដេននី ក្វាន់ រយៈពេល ១ឆ្នាំ ដោយការប្រជុំនោះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ៕