ក្រសួងសង្គមកិច្ចបង្កើន​​​យុទ្ធសាស្ត្រពង្រឹងការ​​ការពារសិទ្ធិរបស់កុមារ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីសហប្រតិបត្តិការជាដៃគូរ ដើម្បីកិច្ចការពារកុមារ និងកិច្ចប្រជុំបូកសរុប ប្រចាំឆ្នាំរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា ឯកឧត្តម សយ ស៊ីផុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីត យុទ្ធជន និងយុវនិតិសម្បទាបានលើកឡើងថា តាមរយៈកិច្ចប្រជុំនេះក្រសួងនឹងត្រួតពិនិត្យ នូវយុទ្ធសាស្រ្តលើការបង្កើនមូលដ្ឋានទិន្នន័យ ការសម្របសម្រួល ការគាំទ្រដល់ការពង្រឹង កិច្ចការពារកុមារតាមសហគមន៍ រួមនឹងការលើកកម្ពស់ការឆ្លើយតបសិទ្ធកុមារនៅតាមសហគមន៍ប្រកបដោយ សន្តិសុខ សុវត្ថិភាព និងនិរន្តរភាព។

ឯកឧត្តមបានបន្តថា ក្រសួងសង្គមកិច្ច បានចាត់ទុកវិស័យសុខុមាលភាពកុមារ ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពទាំង៧ចំណុចរបស់ក្រសួង។ ពិសេសសហការគិតគូរផ្តោតលើការគោរពសិទ្ធិជាមូលដ្ឋានទាំង៤ចំនុច របស់កុមារ គឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការការពារ សិទ្ធិទទួលបានការអប់រំរៀនសូត្រ ការអភិវឌ្ឍ និងសិទ្ធិក្នុងការចូលរួមជាមួយសង្គម។

ដូច្នេះតាមរយៈកិច្ចប្រជុំនេះធ្វើយ៉ាងណាសម្រេចឲ្យបានតាម នូវគោលជំហរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចាត់វិធានការទប់ស្កាត់ អំពើគាបសង្កត់ អំពើពេស្យាចារលើកុមារ ការជួយដូរកុមារ ការកេងប្រវ័ញ្ចគ្រប់រូបភាពលើកុមារ និងបានជម្រុញយ៉ាងខ្លាំងក្លានូវការអនុវត្តន៍ច្បាប់ ដើម្បីធ្វើយ៉ាងណាឲ្យកុមាររស់នៅប្រកបដោយសុខដុមរម្យនា ទទួលបានការការពារ និងសិទ្ធិជាមូលដ្ឋានស្របតាមអនុសញ្ញា អង្គការ សហប្រជាជាតិស្តីពីសិទ្ធិកុមារ៕

Related Articles

Back to top button
Close
Close