សម្តេចតេជោ ផ្ញើសារ​អប​អរ​សាទ​រកី​ឡាករ​តៃ​ក្វាន់​ដូ ​ប៉ាល់ ​ជីវ័ន្ត​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (២៨ សីហា ២០១៩) ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារសម្តែងការអបអរសាទរចំពោះកីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដែលប្រកួតដណ្តើមបានមេដាយមាសពីការប្រកួតកីឡាតេខ្វាន់ដូកម្រិតអន្តរជាតិ (ITF) លើកទី២១ នៅប្រទេសប៊ុលហ្គារី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៩។  

តាមរយៈហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបាន ដណ្តើមយកមេដាយ មាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។

ស្របពេលជាមួយនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើកីឡាករ កីឡាការនីកម្ពុជា ព្យាយាមហ្វឹកហាត់បន្ថែម ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម (SEA GAME) ក្នុងឆ្នាំ២០២៣៕

 

 

Related Articles

Back to top button
Close
Close