រដ្ឋ​មន្ត្រីក្រសួង​​ព័ត៌មា​ន​​បំពេញ​​ទស្ស​នកិច្ច​​ផ្លូវ​ការ​​នៅ​​ប្រទេស​​ចិន​​

សារព័ត៌មាន​ Cambodia News/

ចិន​ (២៩ មីនា ២០១៧) ៖ ​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន ដឹកនាំ​ដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០១៧ បាន​ចេញទៅ​បំពេញ​ទស្សនកិច្ច នៅ​មជ្ឈមណ្ឌល​ផ្សាយ​កម្មវិធី និង​មូលដ្ឋាន​បច្ចេកទេស សម្រាប់​ការបណ្តុះ បណ្តាល​វិស័យ​បច្ចេកទេស កម្មវិធី​និង​ការផ្សាយ របស់​ស្ថានីយ៍​ថ្មី​របស់​ទូរទស្សន៍ យូ​ណាន ឌីជីថល Yunnan Digital TV ប្រទេស​ចិន​។​

​លោក​រដ្ឋមន្ត្រី​បាន​អបអរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ទូរទស្សន៍ យូ​ណាន ឌីជីថល ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា ជាពិសេស​ការបណ្តុះ បណ្តាល​អ្នកបច្ចេកទេស​កម្ពុជា តាម​ខេត្ត​នានា លើ​វិស័យ​ទូរទស្សន៍​ឌីជីថល និង​បាន​ជម្រុញ​ឲ្យ​មានការ​បណ្តុះបណ្តាល​កាន់តែ​ច្រើនឡើងៗ ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត៕

z

 

Related Articles

Back to top button
Close
Close