ជនដៃដល់ ​ដែល​ធ្វើ​ទារុណកម្ម​លើ​កូនក្មេង​អាយុ​២​ឆ្នាំ​ចាប់បានហើយ​​នៅ​ប្រទេស​វៀតណាម​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (០៨ ធ្នូ ២០១៦) ៖​ ដោយមាន​ការសហការ​ពី​សមត្ថកិច្ច​ប្រទេស​ទាំងពីរ​ជនដៃដល់​ត្រូវ​ចាប់បាន​ជនដៃដល់​ជនជាតិ​វៀតណាម​ម្នាក់​​​ធ្វើ​ទារុណកម្ម​ដោយ​ប្រើ​ប្រដាប់​ឆក់​យ៉ាង​ឃោរឃៅ​លើ​កូនក្មេង​អាយុ​២​ឆ្នាំ​ជា​ជនជាតិខ្មែរ​នៅ​ខេត្តមណ្ឌលគិរី​ក្រោយ​បាន​រត់គេចខ្លួន​ទៅ​ប្រទេស​វៀតណាម​។​

មន្ត្រី​តុលាការ​ម្នាក់​នៅ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​​ ទោះជា​យ៉ាងណា ប្រភព​ដដែល​បាន​និយាយថា ជនសង្ស័យ​រូបនេះ នឹងត្រូវ​បញ្ជូនមក​ប្រទេស​កម្ពុជា​នៅពេលណា​ឡើយ តែ​សមត្ថកិច្ច​កម្ពុជា សហការ​ជាមួយ​ខាង​នគរបាល​វៀតណាម ដើម្បី​យក​ជននេះ​មក​ប្រទេស​កម្ពុជា ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

ប្រភព​បាន​បន្តថា​ជន​ដៃដល់​ដែល​បានធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ទៅលើ​កុមារ​នោះ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជា​ក់ថា ឈ្មោះ Doung tanh ជា​ជនជាតិ​វៀតណាម​។ ចំណែកឯ​ក្មេងប្រុស​រងគ្រោះ មានឈ្មោះ សូរ សៅ​អាយុ​២​ឆ្នាំ ជា​កូន​ជនជាតិខ្មែរ រស់នៅ​ភូមិ​ពូ​ក្រូច ឃុំ​ស្រែ​អំពូ​ម ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដែល​ម្តាយ​ឪពុក​ជា​កម្មករ​ចាំចម្ការ​កា​កាវ ឲ្យ​ជនជាតិ​ហូ​ឡង់ ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​។​

សូមបញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ករណីនេះ  កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តមណ្ឌលគិរី និង​នគរបាល​ខេត្តកំពង់ចាម បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​យ៉ាង​បន្ទាន់ រហូត​តាម​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ដែល​បាន​ចូលរួម​សមគំនិត និង​ថតរូប​ផងដែរ​៕

%e1%9f%a2%e1%9f%a1

Related Articles

Back to top button
Close
Close