អ្នកប្រឆាំងឈ្មោះ Haytham al-Maleh មានបន្ទុករៀបចំបង្កើតរដ្ឋាភិបាលអន្តរកាលមួយនៅក្រៅប្រទេស
លោក Haytham al-Maleh ដែលជាអ្នកប្រឆាំងនឹងរបបគ្រប់គ្រងបាស្ហារអាល-អាស្សាដមួយរូបដ៏ សំខាន់ បានត្រូវក្រុមប្រឹក្សាបដិវត្តន៍ ស៊ីរីតែងតាំងជាអ្នក រៀបចំបង្កើតឲ្យមានរដ្ឋាភិបាលអន្តរកាលស៊ីរីមួយនៅក្រៅប្រទេស។ ក្រុមប្រឹក្សាបដិវត្តន៍ស៊ីរីដែលក្នុងនោះមាន អ្នកបដិវត្តន៍មកពីគ្រប់និន្នាការនយោបាយបូក បន្ថែមនឹងកងកម្លាំងស៊ីរីសេរី។
លោក Haytham al-Maleh មានអាយុ៨១ឆ្នាំ លោកធ្លាប់បានជាប់ពន្ធនាគារជាច្រើនឆ្នាំនៅក្រោមរបបគ្រប់គ្រងរបស់ អាល-អាស្សាដ ឪពុកនិងកូន។ មេធាវីរូននេះក៏ជាអ្នកការពារសិទ្ធិមនុស្សម្នាក់ដ៏ល្បីល្បាញ។ បច្ចុប្បន្ននេះ លោក Haytham al-Maleh រស់នៅឯទីក្រុងគែរនៃប្រទេសអេហ្ស៊ីប។ អ្នកប្រឆាំង នឹងរបបគ្រប់គ្រងបាស្ហារអាល-អាស្សាដមួយរូបដ៏សំខាន់នេះ បានត្រូវក្រុមប្រឹក្សាបដិវត្តន៍ស៊ីរីតែងតាំងជាអ្នករៀបចំបង្កើត ឲ្យមានរដ្ឋាភិបាលអន្តរកាល ស៊ីរីមួយនៅក្រៅប្រទេស។
“ខ្ញុំទើបនឹងបានត្រូវគេតែងតាំងជាប្រមុខនៃអនាគតរដ្ឋាភិបាល ស៊ីរី។ ខ្ញុំមានបន្ទុកជាអ្នករៀបចំបង្កើតរដ្ឋាភិបាលអន្តរកាលស៊ីរីមួយ នៅក្រៅប្រទេស ដោយ មាន ការយល់ព្រមព្រៀងពីសំណាក់សមាជិកនៃបក្សប្រឆាំងមកពីគ្រប់ និន្នាការនយោបាយ។ ហើយ រដ្ឋាភិបាលអន្តរកាលស៊ីរីនេះ នឹងកើតចេញជារូបរាង ក្រោយពីមានការពិភាក្សាចរចាគ្នា”។ នេះជាសេចក្តីប្រកាសរបស់ លោក Haytham al-Maleh នៅថ្ងៃទី៣១កក្កដាម្សិលមិញ។
លោក Haytham al-Maleh ក៏គ្រោងមានជំនួបពិភាក្សាជាមួយក្រុមប្រឹក្សាជាតិស៊ីរី CNS ដែលលោកបានដើរចេញកាលពីខែមីនាកន្លងទៅ ក្រោយពីការ ពុំចុះសម្រុងនឹង គ្នាជាច្រើន។
ក៏ប៉ុន្តែ លោក Haytham al-Maleh បានថ្លែងពន្យល់ថា « ក្រុមប្រឹក្សាជាតិស៊ីរី CNS ចង់បង្កើតឲ្យមាន រដ្ឋាភិបាលអន្តរកាលស៊ីរីមួយ ហើយពួកយើងក៏ ចង់បានដូចគ្នាអ៊ីចឹងដែរ។ ដូច្នេះ ពួកយើងមានគោលបំណងដូចគ្នា”។ សម្រាប់ លោក Haytham al-Maleh ដែលជាអ្នកប្រឆាំងនឹងរបប គ្រប់គ្រងបាស្ហារ អាល-អាស្សាដមួយរូបដ៏ សំខាន់ « បើប្រសិនជារបបគ្រប់គ្រងរបស់បាស្ហារអាល-អាស្សាដដួលរលំនៅពេលឆាប់ៗ ខាងមុខនេះ ក្រុមអ្នកប្រឆាំងស៊ីរីត្រូវតែ ត្រៀមលក្ខណៈ ជាស្រេច ក្នុងការទទួលស្នងតំណែង ដូច្នេះគេត្រូវតែ រៀបចំបង្កើតឲ្យមានរដ្ឋាភិបាលអន្តរកាលស៊ីរីមួយនៅក្រៅប្រទេស”។
គូរបញ្ជាក់ថា ការប្រកាសនៅទីក្រុងគែរនេះ គឺពិតជាការឆ្លើយតបទៅនឹងការទាមទារចង់បានរបស់ ក្រុមប្រឹក្សាជាតិស៊ីរី CNS កាលពីថ្ងៃសៅរ៍កន្លងទៅដែលចង់ បង្កើតឲ្យមានរដ្ឋាភិបាលអន្តរកាលស៊ីរីមួយ ក៏ប៉ុន្តែ ការទាមទារចង់បានរបស់ ក្រុមប្រឹក្សាជាតិស៊ីរី CNS កាលណោះ បានត្រូវប្រឆាំងដោយកងកម្លាំង យោធា ស៊ីរីសេរី ASL ៕ដោយ សៀក សារិន (RFI)