អ្នក​ស្លាប់​​ក្នុង​ករណី​រ​លំ​ប៉ម​​នៅ​​ស្ថានីយ​​អគ្គិស​នី​​នៅ​​ខេត្ត​​ជាំ​ង​​ស៊ី​​កើន​​ដល់​ ​៦៧​​នាក់​

សារព័ត៌មាន​ Cambodia News/

ប៉េកាំង​ (២៥ វិច្ឆិកា ២០១៦) ៖ ចំនួន​មនុស្ស​ស្លាប់​នៅក្នុង​ហេតុការណ៍​រលំ​ប៉ម​បញ្ចុះ​សីតុណ្ហភាព នៅឯ​ស្ថានីយ៍​ថាមពល​អគ្គិសនី​មួយកន្លែង​ស្ថិតនៅក្នុង ទីក្រុង Fengcheng នៃ​ខេត្ត​ជាំ​ង​ស៊ី ភាគ​អាគ្នេយ៍​ប្រទេស​ចិន​បាន​កើន​ឡើងដល់​៦៧​នាក់​ហើយ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ​ចេញផ្សាយ​កាលពី​ល្ងាចម្សិលមិញ​។​

យោងតាម​អាជ្ញាធរ​នៅក្នុង​តំបន់ ដែល​កំពុង​ដុតដៃដុតជើង​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ហេតុការណ៍​រលំ​ប៉ម​ផលិត​ថាមពល​អគ្គិសនី​ខាងលើ​បានកើត​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៧ និង​០០​នាទី​ព្រឹក​ម្សិលមិញ​ខណៈ​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ កំពុងស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត ហើយដោយ​ឡែក​អ្នករងរបួស​មួយ​ចំនួន​ទៀត​​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

5

 

Related Articles

Back to top button
Close
Close