បាតុកម្ម​ហិង្សា​ប្រឆាំង​អាមេរិក​ឆ្លង​ដល់អាហ្វហ្កានិស្ថាន

បណ្តាជនអាហ្វហ្កានិស្ថាន នាំគ្នាធ្វើបាតុកម្មហិង្សាជាលើកទីមួយប្រឆាំងនឹង ភាពយន្ត អាមេរិក ប្រមាថសាសនាអ៊ីស្លាម នៅព្រឹកថ្ងៃចន្ទនេះ នាទីក្រុងកាប៊ូល …ដោយមានការប្រើអាវុធ និងដុតបំផ្លាញរថយន្តប៉ូលិស។ ចំណែកនៅប៉ាគី ស្ថាន កងកម្លាំងប៉ូលិសជាច្រើនត្រូវបានដាក់ពង្រាយដើម្បីពង្រឹងសន្តិសុខក្រុង ខ្លាចក្រែងមានការជ្រុលជ្រួសទៅជាអំពើហិង្សាដែរ។

ក្រុមមនុស្សប្រដាប់អាវុធ ក្នុងចំណោមហ្វូងបាតុករអាហ្វហ្កានិស្ថាន បានបាញ់ កាំភ្លើងពេលកំពុងប្រមូលផ្តុំគ្នានៅមុខមូលដ្ឋានយោធា អាមេរិកនៃកងទ័ព សម្ព័ន្ធមិត្តអូតង់ កណ្តាលក្រុងកាប៊ូល។ រថយន្តប៉ូលិសជាច្រើនគ្រឿងត្រូវដុត បំផ្លាញ ប៉ុន្តែក្រុមប៉ូលិសបានសម្តែងការអត់ធ្មត់ និងបាញ់តបវិញ ដើម្បីកុំឱ្យ រាលដាលទៅជាការប្រយុទ្ធគ្នាបាន។

ប្រជាជនអាហ្វហ្កានិស្ថាន ប្រុសស្រី សិស្សនិស្សិត បាននាំគ្នាធ្វើបាតុកម្មតាំង ពីថ្ងៃសុក្រមកដើម្បីបរិហារភាពយន្ត អាមេរិកដែលមានលក្ខណៈប្រមាថសាសនា អ៊ីស្លាម តែទើបថ្ងៃនេះចន្ទនេះ ដែលបានរាលដាលជាអំពើហិង្សាដូច្នេះ។

ចំណែកនៅម្ខាងទៀតនៃព្រំដែន បណ្តាជនប៉ាគីស្ថានបានផ្តើមធ្វើបាតុកម្ម ជាថ្មីទផតនៅព្រឹកនេះ។ទោះបីជាក្បួនបាតុកម្មសិស្សនិស្សិតនិងគ្រូបង្រៀន នេះ ប្រព្រឹត្តទៅដោយសន្តិវិធីក្តី ប៉ុន្តែ ប៉ូលិសបានពង្រឹងកម្លាំងការពារសន្តិ សុខយ៉ាងសន្ធឹកសន្ធាប់ ព្រោះខ្លាចមានការរាលដាលដូចម្សិលមិញនៅ ក្រុង ការ៉ាហ្ស៊ីត Karachi។

សូមបញ្ជាក់ថាបាតុកម្មប្រឆាំងនឹងអាមេរិកបានផ្ទុះឡើង បន្ទាប់ពីខ្សែភាពយន្ត អាមេរិករឿង “Innocence of Muslim” ប្រមាថសាសនាអ៊ីស្លាមត្រូវបានចាក់ ផ្សាយតាមប្រព័ន្ធវេបសាយ You Tube ដែលពេលនេះក្រុមហ៊ុនGoogle បានរួមសហ ការជាមួយអ្នកដឹកនាំប្រទេស ចាត់វិធានការបិទខ្ទប់មិនឱ្យអ្នកប្រើប្រាស់អ៊ីនធឺ ណែត អាចរកមើលបាន ទៀតទេ មានជាអាទិ៍នៅ ប្រទេសទុយនីស៊ី លីប៊ី អេហ្ស៊ីប ឥណ្ឌា ប៉ាគីស្ថាន អាហ្វហ្កានិស្ថាន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី៕

ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close