ប៉ូលីស​កំពុង​តាម​ប្រ​ម៉ាញ់​ចៅសង្កាត់​ដែល​វាយ​សន្តិសុខ​

សារព័ត៌មាន​យុវវ័យថ្មី​/

ភ្នំពេញ​ (២៦ តុលា ២០១៦) ៖​​ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នង​​ការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​បញ្ជា​អោយ​តាម​ចាប់​ចៅសង្កាត់​ព្រែកប្រា ឈ្មោះ​ហួរ ហួត តាំងពី​ក្រោយ​ថ្ងៃកើតហេតុ​ភ្លាមៗ​មកម្ល៉េះ  ប៉ុន្តែ​ចៅសង្កាត់​រូបនេះ​បាន​រត់គេចខ្លួន​ក្រោយពី​ជនរងគ្រោះ​មាន​អាកា​រៈរ​បួស​ធ្ងន់ធ្ងរ  ។ នេះ​បើយោង​តាម​ប្រភព​ច្បាស់ការ​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​។

បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ចៅសង្កាត់​ព្រែកប្រា​ឈ្មោះ ហួរ ហួត បាន​វាយ​សន្តិសុខ​មួយ​ដៃ​ចំក្បាល​ទប់​ទៅ នឹង​ជញ្ជាំង​ថ្ម​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៦ បណ្ដាលអោយ​សន្តិសុខ​រូបនេះ ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ រួច​ក៏​បញ្ជូនទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត​។ បច្ចុប្បន្ន​សន្តិសុខ​រូបនេះ​ពុំទាន់​មាន​ស្មារតី​ប្រសើរ​ឡើងវិញ​នៅឡើយ​ទេ ដែល​គ្រូពេទ្យ​និយាយថា អាច​ប៉ះពាល់​ដល់​សរសៃប្រសាទ​ខួរក្បាល ។

​លោក ហួរ ហួត ​វាយ​វាយ​លើ​ជនរងគ្រោះ​មួយ​ដៃ​ផ្ទប់​ជញ្ជាំង  នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ស្របតាម​មាត្រា​៨៦ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ដែល​មន្ត្រីន​គរបាល​យុត្តិធម៌ ឬ​សាធារណជន មាន​សិទ្ធិ​ឃាត់ខ្លួន​ជនសង្ស័យ ឬ ព្រះរាជអាជ្ញា​មាន​សិទ្ធិ​បញ្ជា​ឲ្យ​ឃាត់ខ្លួន ប៉ុន្តែ​ជាក់ស្តែង​លោក ហួរ ហួត កំពុងមាន​សេរីភាព ៕

1

Related Articles

Back to top button
Close
Close