ក្រោយ​​រួមរ័ក​រួច​​ព្រឹក​ឡើងខាង​ស្រី​ត្រដ​ខ្យល់​នឹង​គាំង​បេះ​ដូង​​ស្លាប់

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២៥ តុលា ២០១៦) ៖ ​នៅ​​ថ្ងៃ​ទី​២៥ តុលា ​​នារី​​ខារ៉ាអូខេ​ម្នាក់​បាន​​ត្រដ​​ខ្យល់ និង​គាំង​បេះដូង​​​ស្លាប់ ក្រោយ​ពី​​នាង​​រួម​​ភេទ​ជាមួយ​បុរស​ម្នាក់ ដែល​​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ​នៅ​ក្នុង​សណ្ឋា​គារ «​មេគង្គ​ ហេង​ មហាផល​» ស្ថិត​លើ​​វិ​ថី​កែវ​ចិន្តា ក្នុង​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។

ប្រភពព័ត៌មាន​​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់មាន​​​ឈ្មោះ​ទុំ គឹ​ម​ហ៊ឺ អាយុ​២៥​ឆ្នាំ ជានា​រី​ខារ៉ាអូខេ​៧២ ​ម្តុំ​ដំបូក​ខ្ពស់ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​បុក ឃុំ​ព្រែក​ស្ពឺ ស្រុក​កោះធំ ខេត្ត​កណ្តាល ។ រីឯ​បុរស​ជា​មន្ត្រី​អាវុធហត្ថនោះ ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​២​នាក់​ បាន​មក​ចូលរួម​​ក្នុងពិធី​ផឹកស៊ី​ជួបជុំ​មិត្ត​ភក្តិ​ខាង​បុរស​អាវុធហត្ថ ​នៅ​ម្តុំ​បឹង​ត្របែក ។ បន្ទាប់​ពី​ផឹកស៊ី​រួច ពួក​គេ​ទាំង​២​នាក់​ ធ្វើ​ដំណើរ​​​មក​រួមរ័ក​គ្នានៅ​​ក្នុង​សណ្ឋាគារ​ខាងលើ ។

លុះ​នៅ​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​២៥ ក៏​មានការ​ភ្ញាក់ផ្អើល​ថា នារី​រង​គ្រោះ​​បាន​ត្រដ​ខ្យល់រហូត​​គាំងបេះដូង​ស្លាប់​តែ​ម្តង ។ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​និង​ធ្វើ​កោសល្យ​រួច​ នឹង​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

capture

 

Related Articles

Back to top button
Close
Close