​កម្លាំង​នគរបាល​ជិត​១​ម៉ឺន​នាក់ ត្រៀមការពារ​ពិធីបុណ្យ​អុំទូក​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​ (២៤ តុលា ២០១៦) ៖ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឲ្យ​ដឹង​ថា នឹងមាន​ការ​ប្រើ​ប្រាស់​​ក​ម្លាំ​ង​នគរបាល ៩,៧៤២​នាក់ ដើម្បី​ការពារ​សុវត្ថិភាព ក្នុង​ពិធី​បុណ្យអុំទូក​បណ្ដែត​ប្រទីប ​សំពះ​ព្រះ​ខែ និង​អកអំបុក នា​ថ្ងៃទី​១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខនេះ​។​

​លោក ទូច ណារ៉ុត បាន​ថ្លែងប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា កម្លាំង​ទាំងនេះ នឹង​ចាំ​ការ​ពារ​​សន្តិសុខ​សណ្ដាប់ធ្នាប់ នៅ​គោលដៅ​សំខាន់​នានា ក្នុង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​លយប្រទីប ត្រូវបាន​អាកខាន​ធ្វើ​រយៈពេល​៦​ឆ្នាំ មកហើយ នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​ឧ​ប​ទេវ​ហេតុ​រត់​ជាន់គ្នា​ស្លាប់ នៅលើ​ស្ពាន​កោះ​ពេជ្រ អំឡុង​បុណ្យអុំទូក​កាលពី​ឆ្នាំ​២០១០ ការ​សោយ​ទីវ​ង្គ​តរបស់​អតីតព្រះមហាក្សត្រ និង​គ្រោះធម្មជាតិ​មក​នោះ​៕

%e1%9f%a1

 

Related Articles

Back to top button
Close
Close