សម្តេច​តេ​ជោ ​៖ ​ទឹក​ដី​ម៉ា​ឡៃ​​នេះ​ហើយ​​ដែល​​ខ្ញុំ​យក​​ជីវិ​ត​​ដូរ​​យក​​សន្តិភាព​​

សារព័ត៌មាន​​​ Cambodia News/

បន្ទាយមានជ័យ​ (១៩ តុលា ២០១៦) ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​១៩ ខែតុលា​នេះ បាន​បង្ហោះ​នូវ​រូបភាព​ចំនួន​១១​សន្លឹក ឈរលើ​ផ្លូវ​កៅស៊ូ ស្ថិតនៅក្នុង​ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជា​តំបន់​ដែល​សម្តេច និង​សហការី​បាន​យក​ជីវិត​ដូរ យក​សន្តិភាព​បន្ទាប់ពី​អ៊ុនតាក់ (UNTAC) ដកចេញ​ដោយ​បន្សល់​ទុកឱ្យ​កម្ពុ​ជាមួយ មាន​តំបន់​ត្រួតត្រា​២ និង​បន្ត​សង្គ្រាម​មិន​ឈប់ឈរ​។​

សម្តេច​តេ​ជោ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​រូបថត​ដែល​ខ្ញុំ​បាន​ថត​នេះ គឺ​នៅលើ​ផ្លូវ​លេខ​៥៩ ពេលព្រឹក​នៅលើ​ទឹកដី​ម៉ាឡៃ​។ គោលដៅ​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​ទៅជា​ទីផ្សារ និង​តំបន់​អភិវឌ្ឍន៍ ក្រោម​នយោបាយ ឈ្នះ -​ឈ្នះ បាន និង​កំពុង​ក្លាយជា​ការពិតហើយ​។

តំបន់​ទាំងនេះហើយ​ដែល​ខ្ញុំ និង​សហការី​បាន​យក​ជីវិត​ដូរ​យក​សន្តិភាព​បន្ទាប់ពី​អ៊ុនតាក់ (UNTAC) ដកចេញ​ដោយ​បន្សល់ទុក ឱ្យ​កម្ពុ​ជាមួយ​មាន​តំបន់​ត្រួតត្រា​២ និង​បន្ត​សង្គ្រាម​មិន​ឈប់ឈរ​»​។​

ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​នយោបាយ ឈ្នះ​-​ឈ្នះ និង​បានរួម​ដំណើរ​ជាមួយ​សម្តេច​តេ​ជោ ក្នុងការ​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ​កន្លងមក​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹង​ទៀតថា នៅ​ព្រឹក​នេះ​សម្តេច​ត្រូវ​បន្តដំណើរ ពី​ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅកាន់​ខេត្ត​ប៉ៃលិន ដែល​នឹងត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្រុក​កំរៀង ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក នៃ​ខេត្តបាត់ដំបង តាមផ្លូវ​ជាតិ​លេខ​៥៩ ដែល​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ មក​ប៉ៃលិន មាន​ចំងាយ​ជាយ​២០០​គីឡូម៉ែត្រ ដើម្បី​ចុះសាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ​កម្លាំងប្រដាប់អាវុធ និង​ពិនិត្យមើល​សមិទ្ធផល​នានា នៅ​ខេត្ត​ប៉ៃលិន​៕

1

Related Articles

Back to top button
Close
Close