នៅចន្លោះថ្ងៃទី ២២-២៣ ខែកញ្ញា នឹងមានបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ កញ្ញា ២០១៦) ៖ ក្រសួងទេសចរណ៏ជូនដំណឹងជាលើកទី២ អំពី ព្រឹត្តការណ៏អង្គរអច្ឆរិយៈដែលបាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូល ប្រាសាទអង្គរវត្ត។ក្រសួងទេសចរណ៏បញ្ជាក់ថា ដើម្បីចូលរួមផ្សព្វផ្សាយព្រឹត្តការណ៏នេះ ក្រសួងទេសចរណ៏ នឹងរៀបចំចលប្រឡងប្រណាំងថតរួបSelfie ក្រោមប្រធានបទ Selfie អង្គរអច្ឆរិយៈ។
ក្រសួង ទេសចរណ៏បញ្ជាក់ថា បាតុភូតធម្មជាតិដ៏មហស្ចារ្យនេះ តែងតែកើតមានឡើង២ដងក្នុងមួយឆ្នាំដោយលើកទី១នៅក្នុងខែមីនា និងលើកទី២ នៅក្នុងខែកញ្ញា ហើយបាតុភូតនេះអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២២ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ចន្លោះពីម៉ោង ៥ព្រឹក ដល់ម៉ោង ៧ព្រឹក។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ ការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មេត្តារៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ភ្ញៀវទាំងអស់ឲ្យបានកាន់តែទូលំ ទូលាយថែមទៀត ដើម្បីឲ្យព្រឹត្តិការណ៍នេះក្លាយជាផលិតផលទេសចរណ៍ដ៏ទាក់ទាញដែលជាផ្នែកមួយនៃយុទ្ធនាការ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ”៕