រូបថតមុនពេលសម្រាលកូន ភិន សុដាលីស ល្បីខ្លាំងក្នុងហ្វេសប៊ុក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ សីហា ២០១៦) ៖ ខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ តារាសម្តែងស្រី ភិន សុដាលីស នឹងជិតបានឃើញមុខកូនដំបូងជាទីស្រលាញ់របស់នាងហើយ។ មុនពេលសម្រាលកូននេះដែរ រូបនាងក៏បានឆ្លៀតថតរូបពពោះ ទុកជាអនុស្សាវរីយ៍រវាងនាង និងកូនផងដែរ។
រូបថត៤សន្លឹក ជាមួយនឹងស្នាមញញឹមប្រិមប្រិយ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងពោលពាក្យថា ដាលីសនៅតែសាច់ឈាមស្រស់ថ្លាដដែល ទោះបីជិតគ្រប់ខែឆ្លងទន្លេក៏ដោយ។ មិនតែប៉ុណ្ណោះ រូបថតទាំងនោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានអ្នកចុចLike ទៅដល់រាប់ម៉ឺនឯណោះ។
គួររំលឹកផងដែរថា តារាស្រី ភិន សុដាលីស ធ្លាប់បានប្រកាសថា ដាក់ឈ្មោះកូន ជាភាសាអង់គ្លេសថា “Katherina” ដែលស្រដៀងនឹងឈ្មោះក្រៅរបស់នាង “Katy”។ ប៉ុន្តែឈ្មោះកូនរបស់នាងនេះដែរ ប្រហែលជានឹងត្រូវបន្ថែមទៀត នេះបើតាមការអះអាងរបស់នាង កាលពីធ្វើសន្និសីទសារព័ត៌មានកាលពីលើកមុន៕