ភ្លើងឆេះជំរុំតង់ជាង ៧០កន្លែងរបស់ជនភៀសខ្លួននៅតំបន់ភាគខាងជើងអ៊ីរ៉ាក់
សារព័ត៌មាន Cambodia News/
អ៊ីរ៉ាក់ (៣០ សីហា ២០១៦) ៖ ជំរុំតង់ជាង ៧០កន្លែងត្រូវបានបំផ្លាញនៅពេលអគ្គិភ័យបានឆាបឆេះ ក្នុងជំរំជនភៀសខ្លួនមួយកន្លែងជិតទីក្រុង Kirkuk ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែមិនបានបណ្ដាលឲ្យនរណាម្នាក់រងរបួសទេ។
ជនភៀសខ្លួនទាំងនេះបានភៀសខ្លួនមកកាន់ជំរំនេះ ដើម្បីគេចចេញពីកងកម្លាំងពួករដ្ឋអ៊ីស្លាម។ ជំរុំមួយនេះជាលំនៅឋានសម្រាប់មនុស្សប្រមាណ ៥០០គ្រួសារមកពីផ្នែកផ្សេងៗនៃប្រទេសអ៊ីរ៉ាក់
មន្ត្រីប្រចាំតំបន់បានអំពាវនាវដល់អង្កការសហប្រជាជាតិជួយតម្លើងតង់ជាថ្មី និងផ្ដល់សម្ភារៈផ្គត់ផ្គង់សំខាន់ៗផ្សេងទៀតដែលបានបាត់បង់ក្នុងអគ្គិភ័យនេះ។ ការវាយប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីរ៉ាក់ និងរដ្ឋអ៊ីស្លាម បានបង្ខំមនុស្សប្រហែល ៣,៤លាននាក់ចាកចេញពីលំនៅឋានរបស់ពួកគេ៕