ACU​ កោះ​ហៅ​​ក្រុម​​អ្នក​សង្កេត​ការណ៍​ថ្ងៃ​​ប្រឡង​​បាក់​​ឌុប​ ​ចូល​រួម​​ប្រជុំ​ប្រាប់​​ពី​​ភារ​កិច្ច ​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៨ សីហា ២០១៦) ៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU)  ​គ្រោង​កោះហៅ​ក្រុម​អ្នកសង្កេតការណ៍ ឲ្យ​ចូលរួម​ប្រជុំ នា​រសៀល​ថ្ងៃទី​១៧ សីហា ខាងមុខនេះ ដើម្បី​ឲ្យ​ដឹង​ពី​ភារកិច្ច និង របៀប​សង្កេតការណ៍ ក្នុង​ថ្ងៃ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ (​បាក់​ឌុប​) ដែល​នឹង​ព្រឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​២២-២៣ សីហា ឆ្នាំ ២០១៦។​

​តាម​ការគ្រោងទុក កិច្ចប្រជុំ​នេះ នឹងធ្វើ​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា (​សាលា​តិច​ណូ​) ដែល​ពួក​អ្នកសង្កេតការណ៍ នឹង ត្រូវបាន​គេ​ណែនាំ​ឲ្យ​ដឹង​ពីបទ​ប្ប​ញ្ញ​តិ្ដ ដើម្បី​រក្សាបាន​នូវ សុ​ច្ចរិតភាព នាពេល​ប្រឡង​តាម​ទិស​ស្លោក “ អ្នកចេះ គឺជា​ប់​”។​

​គួរ​បញ្ជាក់ថា  កាលពី​សម័យ​ប្រឡង​ឆ្នាំ​២០១៥ ដែលជា​ឆ្នាំ​ចាប់ផ្ដើម​រឹតបន្តឹង​គុណភាព​អប់រំ មាន​អ្នកចូលរួម​សង្កេតការណ៍​ចំនួន​ជាង​៥​ពាន់​នាក់ និង ក្នុង​ឆ្នាំ​២០១៦​នេះ កើនឡើង​ខ្ពស់​រហូតដល់​ជាង​៦​ពាន់​នាក់​។ បើតាម​ការលើកឡើងរ​បស់​រដ្ឋមន្ត្រីក្រសួង​អប់រំ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ បាក់​ឌុប​ឆ្នាំនេះ ត្រូវបាន​រឹតបន្តឹង ជាង​ឆ្នាំមុន៕

2

 

 

Related Articles

Back to top button
Close
Close