រដ្ឋមន្ត្រីការពារជាតិថ្មីជប៉ុន ព្រមានកូរ៉េខាងជើងនិងចិន
សារព័ត៌មាន Cambodia News/
ជប៉ុន (០៥ សីហា ២០១៦) ៖ រដ្ឋមន្ត្រីការពារជាតិថ្មីរបស់ជប៉ុន លោកស្រី Tomomi Inada បានព្រមានកូរ៉េខាងជើងនិងចិន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលលោកស្រីបានត្រួតពិនិត្យកងទ័ព នៅថ្ងៃធ្វើការដំបូងរបស់លោកស្រី។
ថ្លែក្រោយពីធីសម្តែងរបស់ ទាហាន លោកស្រី Tomomi Inada បាននិយាយថា « កូរ៉េខាងជើងនៅតែបង្ករឿងប្រើកម្លាំងយោធាដដែល ដូចជាការសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីលបាលីស្ទីកផ្សេងៗ ។
ពាក់ព័ន្ធ បញ្ហានេះ លោកស្រី បាននិយាយថា ចិនបានសកម្មខ្លាំងយ៉ាងលឿន នៅតំបន់ទឹក និងតំបន់អាកាសជុំវិញប្រទេសជប៉ុន ហើយចិននៅតែបន្តការប៉ុនប៉ងផ្លាស់ប្តូរកិច្ចការជាតិ តាមរយៈកម្លាំង ។
រដ្ឋមន្ត្រី ការពារជាតជប៉ុនថ្មី វ័យ៥៧ឆ្នាំរូបនេះក៏បង្ហាញពីមហិច្ចតាផ្លាស់ប្តូររដ្ឋធម្មនុញ្ញ គាំទ្រដោយអាមេរិក ដែលសំដៅលើការលុបចោលសិទ្ធិធ្វើសង្គ្រាមទៀតផង៕