ប៉ូលិស​​​ឥណ្ឌូ​នេស៊ី​​​បំផ្លាញ​​​​ផែន​​ការ​​​បំផ្ទុះ​​​គ្រាប់​​បែក​​​អត្ត​ឃាត​​​របស់​​​ក្រុម​​ IS​​

សារប័ត៌មាន​​ Cambodia News/
​​ឥណ្ឌូនេស៊ី​​ (១០ មិថុនា ២០១៦) ៖ ​កាលពី​ថ្ងៃ​០៩ មិថុនា ​ប៉ូលីស​ឥណ្ឌូនេស៊ី​បាន​និយាយ​ថា ​ពួកគេ​បាន​ចាប់ខ្លួន ​ក្រុម​ជ្រុល​និយម​​ចំនួន​៣​នាក់កាល​ពី​ថ្ងៃ​ពុធ​នៅ​កោះ​ជ្វា ហើយ​ចាប់​រឹបអូស​យក​គ្រាប់បែក​និង​គ្រឿង​អាវុធ​ជាច្រើនដែល​បានរៀបចំ​ផែន​ការ ​​បំផ្ទុះ​គ្រាប់បែក​ អត្តឃាត ដែល​ផ្តល់​គំនិត​ដោយ​ក្រុម IS នៅ​ទីក្រុង​ហ្សា​ការ​តា​។​

អ្នកនាំពាក្យ ​ប៉ូលិស​ លោក ប៊​យ រ៉ា​ហ្វ​លី អា​ម៉ា (Boy Rafli Amar) ​បាន​និយាយថា ​​ប៉ូលិស​បាន​និយាយថា ម្នាក់​ក្នុងចំណោម​បុរស​ទាំង​៣​នាក់​នេះ​មានការ​ជាប់ទាក់ទង​ជាមួយ​ក្រុម​ ឧទ្ទាម​ឥណ្ឌូនេស៊ី អា​ប៊ូ ចាន​ដាល់ (Abu Jandal) ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​IS​នៅ​ស៊ី​រី​។​
លោក អា​ម៉ា បាន​និយាយថា បុរស​ទាំង​៣​នាក់​នេះ​មិនបាន​ជាប់ទាក់ទង​ទៅនឹង​ការ​បំផ្ទុះ​គ្រាប់បែក​ អត្តឃាត​និង​ការ​បាញ់​ប្រហារ​​នៅ​ទីក្រុង​ហ្សា​ការ​តា កាលពី​ខែមករា ដែល​បានសម្លាប់​ជន​ស៊ីវិល​ចំនួន​៤​នាក់ និង​អ្នក​វាយប្រហារ​ចំនួន​៤​នាក់​បាន​ស្លាប់​។  ក្រុម​IS​បានប្រកាស​ទទួលខុស​ត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​៕ ​
7

Related Articles

Back to top button
Close
Close