នាយក​រដ្ឋ​មន្ត្រី​ថ្មីវៀ​ត​ណាម​ថា ​មិន​ប្រណាំង​ប្រជែង​សព្វា​វុធ​នៅ​សមុទ្រ​ចិន​ខាងត្បូង​

សារព័ត៌មាន​ Cambodia News​/

វៀតណាម (២៦ ឧសភា ២០១៦) ៖ នាយករដ្ឋមន្ត្រី​ថ្មី​វៀតណាម លោក ង្វៀន សួន ភូ​ក (Nguyen Xuan Phuc) បាន​និយាយ​ថា វៀតណាម​មិនមាន​បំណង​ចូល​ពាក់ព័ន្ធ​ការប្រណាំង​ប្រជែង​ខាង​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះទេ ហើយនឹង​បន្តធ្វើ​គ្រប់​មធ្យោបាយ​ដោយ​សន្តិវិធី​ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន  ដោយ​មិន​គំរាមកំហែង​ដល់​ប្រទេស​ផ្សេងទៀត​ជាមួយនឹង​កម្លាំងយោធា​នោះទេ​។​

លោក ង្វៀន សួន ភូ​ក បាន​និយាយថា វៀតណាម​មិនមាន​គោលនយោបាយ​ប្រណាំងប្រជែង​គ្រឿង​សព្វាវុធ​និង​យោធា​នោះទេ ប៉ុន្តែ​យើង​មាន​វិធានការ​ដ៏​ចំ​បាច់​រួមគ្នា​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត និង​ប្រទេស​ជា​មិត្ត​អន្តរជាតិ ដូចជា ជប៉ុន​ ដើម្បី​​​រក្សា​សន្តិភាព សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ការហោះហើរ និង​ការធ្វើ​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​សេចក្តីប្រកាស​របស់ លោក បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​បញ្ចប់​បំរាម​លក់​គ្រឿង​ស​ព្វា​អាវុធ​ទៅឱ្យ​វៀតណាម បានធ្វើ​ឡើង ចំ​ពេលដែល​វៀតណាម​កំពុង​ស្វែងរក​គ្រឿង​សព្វាវុធ​ដើម្បី​បង្កើន​សមត្ថភាព​ដល់ក​ង​ទ័ព​របស់ខ្លួន​៕ ​

4

 

Related Articles

Back to top button
Close
Close