សម្តេចតេជោ ​៖ ទោះបីមានភ្លៀង ក៏​នៅ​តែ​បន្តចែកទឹកជូនប្រជាពលរដ្ឋ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ ឧសភា ២០១៦) ៖ ក្នុងគណនីហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរថា «ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ភ្លៀង​បាន​ចាប់​ធ្លាក់​នៅ​តាម​បណ្តាខេត្តមួយចំនួន ហើយតម្រូវការទឹកគឺបានថយចុះជាបណ្តើរៗ។ តែ​ប្រ​ជា​ពល​រដ្ឋ​យើង​មួយចំ​នួន​ធំ​នៅ​ខ្វះ​ខាត​ទឹក​ប្រើ​ប្រាស់​នៅឡើយ។

ទន្ទឹមនឹងភ្លៀងចាប់ផ្តើមធ្លាក់ ក៏នៅមានបញ្ហាប្រឈមដូចជា ខ្យល់ព្យុះ ខ្យល់កន្រ្តាក់ ផ្គរ និង​រន្ទះ​កើត​ឡើង​ដែល​ជា​ការ​ព្រួយ​បារម្ភ​ផងដែ​រ។ សូមផ្តល់ព័ត៌មានជូនបងប្អូនប្រជាពលរដ្ឋអោយបានទាន់សភាពការណ៌។

ខ្ញុំសូមរំលឹកនិងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងសប្បុរសជន សូម​បន្ត​ជួយ​ផ្តល់​និង​ចែក​ចាយ​ទឹក​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​អោយបានគ្រប់ៗគ្នា។ សូមបន្តជីកនិងស្តារអណ្តូង ស្រះ ប្រឡាយ និងអាងស្តុកទឹកអោយបានលឿន ជាពិ​សេស​សម្រា​ប់​រក្សាទឹកទុកប្រើប្រាស់អោយបានខួបប្រាំងខួបវស្សាចៀសវាងការខ្វះខាតទឹកនៅពេលក្រោយៗទៀត។ សូម​ជួយ​ជួស​ជុល​ផ្ទះ​ជូន​ប្រជាពលរដ្ឋ និងជួសជុលសាលារៀនដើម្បីក្មួយៗមានសាលារៀនឡើងវិញទាន់ពេលវេលា។

ខ្ញុំសូមអរគុណសប្បុរសជន អាជ្ញាធរ និងក្រុមអ្នកស្ម័គ្រចិត្តទាំងអស់ រួម​ទាំង​យុវជន​ដែល​បាន​ចូល​រួម​ក្នុង​យុទ្ឋ​នាកា​រ​ចែក​ចាយ​ទឹក​ជូន​បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា»៕

3 5 4

Related Articles

Back to top button
Close
Close