អាជ្ញាធរ ម៉ិកស៊ិក សង្គ្រោះមនុស្សជាង ២៧០នាក់ចេញពីកន្លែងចែកចាយគ្រឿងញៀនក្នុងតំបន់តូឡាណា
សារព័ត៌មាន Cambodia News/
ម៉ិកស៊ិក (១៩ ឧសភា ២០១៦) ៖ កាលពីថ្ងៃពុធម្សិលមិញ មនុស្សជាង ២៧០នាក់ក្នុងនោះមានទាំងក្រុមនីតិជន, ស្ត្រី និងកុមារ ត្រូវបានក្រុមសភាចារបុរសប្រទេសម៉ិកស៊ិក ឲ្យចេញផុតពីគ្លីនិកស្ដារយុវនីតិសម្បទាឯកជនមួយកន្លែង ស្ថិតក្រោមការរៀបចំរបស់ក្រុមចែកចាយគ្រឿងញៀន នៅតំបន់តូឡាណានាភាគខាងលិចប្រទេសម៉ិកស៊ិក។
សេចក្ដីរាយការណ៍បន្តថា ការសង្គ្រោះនេះធ្វើឡើង ខណៈក្រុមមនុស្សទាំងអស់កំពុងរស់នៅក្នុងលក្ខណៈមានចារិតមិនសម ជាមនុស្ស និងឥតក្តីមេត្តាពីក្រុមចែកចាយគ្រឿងញៀន និងរស់នៅក្នុងទីកន្លែងមួយយ៉ាងចង្អៀតតាន់តាប់នៅក្នុងគ្លីនិក លាក់បាំងមួយនេះ។
សេចក្តីរាយការណ៍បន្តថា ក្នុងចំណោមពួកគេភាគច្រើនបានរងការធ្វើទារុណកម្មគ្រប់យ៉ាងដូច ជា ការយកបារីអុចទៅលើសាច់ រីឯមួយចំនួនផ្សេងទៀតត្រូវរងគ្រោះពីការរំលោភសេពសន្ថវៈជាដើម។ ចំណែកក្រុមជនសង្ស័យមួយចំនួន ត្រូវអាជ្ញាធរចាប់ខ្លួនយកទៅឃុំឃាំង និងបន្តសាកសួរចម្លើយអំពីការប្រព្រឹត្តអំពើធ្វើទារុណកម្មមនុស្ស៕