ឥណ្ឌា​​នឹង​​ផ្ទេរ​​ទឹក​ទន្លេ​​ទៅ​​តំបន់​​រីង​ស្ងួត​​ដើម្បី​​ទប់​ទល់​​គ្រោះ​រាំង​ស្ងួត​​

សារព័ត៌មាន​ Cambodia News/

ឥណ្ឌា​ (១៧ ឧសភា ២០១៦) ៖ សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​កាលពី​ថ្ងៃ​ ចន្ទ​ បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​គ្រោង​ផ្ទេរ​ទឹក​ពី​ទន្លេ​នានា​របស់ខ្លួន​ដើម្បី​ដោះស្រាយ​ជាមួយ​ គ្រោះ​រាំង​ស្ងួត​ដ៏​ធ្ងន់ធ្ងរ​។

រដ្ឋមន្ត្រី​ធនធានទឹក លោកស្រី យូ​ម៉ា បាទី (Uma Bharti) បាន​និយាយថា ការផ្ទេរ​ទឹក រួមមាន​ពី​ទន្លេ​សំខាន់ៗ​ដូចជា ទន្លេ​ប្រា​ម៉ា​ពូ​ត្រា និង​ទន្លេ​គង្គា ទៅ​តំបន់​រងគ្រោះ​ដោយ​ភាពរាំងស្ងួត​ឥឡូវនេះ​បាន​ក្លាយជា​អាទិភាព​រប​ស់​ រដ្ឋាភិបាល​ហើយ​។

មនុស្ស ​យ៉ាងតិច ៣៣០ លាន​នាក់​បាន​រង​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត​ក្នុងប្រទេស​ឥណ្ឌា​ ភាពរាំងស្ងួត​បាន​កំពុង​កើតឡើង​ពេញបន្ទុក ខណៈដែល​រលក​កម្តៅ​បាន​រីក​រាលដាល​ទូទាំង​តំបន់​ភាគច្រើន​នៃ​ប្រទេស​ឥណ្ឌា ជាមួយ​សីតុណ្ហភាព​ឡើង​លើស ៤០ អង្សា​។

គម្រោង​ត​ភ្ជាប់​អន្តរ​ បណ្តាញ​ទន្លេ (ILR) មាន​បណ្តាញ​ត​ភ្ជាប់​ចំនួន ៣០ ខ្សែ​គ្រោង​ធ្វើឡើង​សម្រាប់​ការផ្ទេរ​ទឹក ក្នុងនោះ ១៤ បណ្តាញ​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​តំបន់​ផ្ទាំង​ទឹកកក​ហេមពាន្ត​នៅ​ភាគ​ខាងជើង ​ប្រទេស និង ១៦ បណ្តាញ​នៅ​ឧបទ្វីប​ឥណ្ឌា​៕

11

 

​  ​

​   ​
​  ​
​    ​​

Related Articles

Back to top button
Close
Close