សម្ដេច ហ៊ុនសែន ៖ «ឱកាស ដែលយើងផ្តល់ឲ្យយុវជន និងប្រជាជន គឺ សន្តិភាព»
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ឱកាសដែលយើងផ្តល់ឲ្យយុវជន និងប្រជាជន គឺ សន្តិភាព ប្រសិនបើរក្សាសន្តិភាពមិនបានទេ មិនមានឱកាសទេ នេះជារឿងធំណាស់ដែលរាជរដ្ឋាភិបាលទោះបីដោយតម្លៃណាក៏ដោយក៏ ត្រូវតែការពារ មិនអាចឲ្យមនុស្សមួយក្រុមណាមួយធ្វើបញ្ហាច្របូកច្របល់ក្នុងសង្គមនោះទេ៕
សម្តេច មានប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ I.I.C នៅព្រឹកថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៦៕