រតនៈ​ពិសី បញ្ចេញ​រូបថត​សិច​ស៊ី​ស្រើបស្រាល

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ កញ្ញា ២០១៥) ៖ រតនៈ​ពិសី ទើប​ប្រទះ​និង​ស្នេហា​អាស្រូវ​និង​ការគំរាមកំហែង​ដល់​ជីវិត ប៉ុន្តែ​នាង​មិនបាន​ព្រួយបារម្ភ​ទេ ហើយ​នាង​បែរជា​អះអាងថា ជាការ​យល់ច្រឡំ​ទៅវិញ​។ អ្វីដែល​គួរ​ឲ្យ​កត់សំគាល់​គេ​ឃើញថា រតនៈ ពិសី បានប្រកាសថា នៅពេល​ឆាប់ៗ​ខាងមុខនេះ នាង​នឹង​បញ្ចេញ​រូបថត​សិល្បៈ​បែប​សិច​ស៊ី​បង្ហាញ​ដល់​ទស្សនិកជន​។​

1រតនៈ​ពិសី​ទើបតែ​បន្ថែម​មុខរបរ​សាឡ​ន​ពីលើ​ហាង​ម៉ាស្សា និង​ស្ប៉ា​ដែលមាន​ស្រាប់​ដោយ​ចំណាយ​ដើមទុន​៤​ម៉ឺន​ដុល្លារ​។ ដោយឡែក​ពេលនេះ ទោះបី​មានការ​រិះគន់​យ៉ាងណាក្តី គេ​សម្គាល់​ឃើញថា តារា​ស្រី​ជាច្រើន​នៅតែ​និយម​ការតុបតែង​ខ្លួន​និង​ស្លៀកពាក់​សិច​ស៊ី​និង​ថតរូប​សិច​ស៊ី​បែប​សិល្បៈ​មិន​ចាញ់​តារា​បរទេស​ប៉ុន្មាន​ទេ​។ ថ្មីៗ​នេះ​គេ​សង្កេតឃើញ​ទឹម រដ្ឋា ប៊េ​នី យ៉ាំង និង​ដួង ស្រី​ពេជ្រ​ជាដើម​។

ប៉ុន្តែ​ពេលនេះ​រតៈ​ពិសី បាន​ចេញមុខ​ប្រកាស ថា នៅពេល​ខាងមុខនេះ នាង​នឹង​ថតរូប​បែប​សិល្បៈ​តែមាន​លក្ខណៈ​សិច​ស៊ី​ដើម្បី​បង្អួត​ភ្នែក​មហាជន​ឲ្យ​ឃើញថា​នាង​ក៏មាន​សម្រស់​មិនធម្មតា​ដែរ​។ ដោយឡែក​រតនៈ ពិសី មិនបាន​ប្រាប់​ទេ​ថា នាង​នឹង​ថតរូប​សិច​ស៊ី​កម្រិតណា​នោះទេ​។

ប៉ុន្តែ​ ពេលនេះ​នាង​បានបង្ហាញ​មុខជា​បន្តបន្ទាប់​នៅលើ​ឆាក​ប្រគំ​តន្ត្រី​ទូរទស្សន៍ បាយ័ន អាស៊ីអាគ្នេយ៍ ស៊ី​ធី​អិន​ដែល​គេ​ដឹងថា នាង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​យុវវ័យ​ដូចជា​បាន​បង្កើត​ក្រុម​រាំ​ផ្ទាល់ខ្លួន​ទៀតផង​។​

ក្នុង​អាជីព​ចម្រៀង​តែ​ពុំទាន់​មាន​ផលិតកម្ម​ដូច​តារា​ឯទៀត​នាង​មានបំណង​ចង់​ចូល​ផលិតកម្ម​ដូច​គេ​ដែរ​។ នាង​និយាយថា មាន​ផលិតកម្ម​ខ្លះ​ទាក់ទង​ផ្តល់ឱកាស​ដល់​នាង​តែ​នាង​កំពុង​ពិចារណា​សិន​។ ក្រៅពី​ច្រៀង រតនៈ​ពិសី បាន​ចូលរួម​ថត​រឿង​អប់រំ​បាន​ខ្លះ​ដែរ គឺ​រឿង​ភាគ​ជាដើម​៕

23456

Related Articles

Back to top button
Close
Close