សម្តេច​ ហ៊ុន សែន ​មាន​មោទ​នៈ​ភាព​ដែល​កម្ពុជា​គ្មាន​ជម្លោះ​ជនជាតិ ​និង​សាសនា​

សារព័ត៌មាន Cambodia News​/
​កំពង់ចាម (០៦ ឧសភា ២០១៦) ​៖​ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​នូវ​មោទនៈភាព​ថា សម្តេច​សម្បាយ​រីករាយ​ណាស់​ដែល​កម្ពុជា​គ្មាន​ជម្លោះ​ជនជាតិ និង សាសនា ដែល​ជា​ចំណុច​សំខាន់​បំផុត​នៃ​សុខដុម​បនិយ​កម្ម​រវាង​ជន​ជាតិនិ​ង​សាសនា​នៅ​ កម្ពុជា ។

​សម្តេច​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ ព្រះវិហារ​វត្ត​កែវ​មុនី​(​ហៅ​វត្ត​ថ្មី​)​នៅក្នុង​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្ត​កំពង់ចាម​កាល​ពី​​ព្រឹក​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦​។​
​សម្តេច​​​បន្តថា​៖ “​នេះ​ជា​ការ​សម្បាយ​រីករាយ​ដែល​ខ្ញុំ​ព្រះករុណា​មើលឃើញថា​ជា​ទិដ្ឋភាព​ សង្គម​មួយ​ដែល​យើង​ត្រូវតែ​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​បញ្ហា​ជាតិ​សាសន៍ និង សាសនា ដែល​ទាមទារ​នូវ​ការរួបរួម​គ្នា ព្រោះ​សាសនា​ទាំងអស់​មិន​បាន​ប្រដៅ​មនុស្ស​ឲ្យធ្វើ​អំពើអាក្រក់​នោះទេ ហើ យ​ម្យ៉ាងទៀត​ការខុស​គ្នា​អំពី​ជាតិ​សាសន៍ ការខុស​គ្នា​អំពី​សាសនា​មិនមែន​ជា​ឧបសគ្គ​រារាំង​នៃ​ការ​អ​ភិ  វឌ្ឍរ​បស់​ប្រទេសជាតិ​នោះ​ទេ​” ។
​គួរ​បញ្ចាក់​ ថា​ព្រះវិហារ​វត្ត​កែវ​មុនី​ជា​សមិទ្ធផល​ដែល​ប្រសូត្រ​ចេញ​ពី​កម្លាំង​មហា​ សាមគ្គី របស់​ប្រជាជន​ជិត​ឆ្ងាយ សប្បុរសជន​នានា​ក្រោម​ការដឹកនាំ​របស់​ព្រះគ្រូ​ចៅអធិការ និង គណៈកម្មការ​វត្ត ដោយ​បាន​ចំណាយ​ថវិកា​សាងសង់​ជាង​២៤១.៧១៩​ដុល្លារ ។ វត្ត​កែវ​មុនី​ហៅ​វត្ត​ថ្មី​មាន​ប្រវត្តិ​កកើតឡើង​ក្នុង ព​.​ស ២៤៨៩ ក្នុង​ឆ្នាំ ១៩៤៦ មាន​ទីតាំង​ស្ថិតនៅ​ខាងជើង​ទន្លេមេគង្គ ត្រង់​ព្រំប្រទល់​ភូមិ​អង្គរ​បាន​ទី​៨ ទី​៩ នៅក្នុង​ឃុំ អង្គ​បាន ស្រុក​កងមាស ខេត្ត កំពង់ចាម ៕ ​
34

Related Articles

Back to top button
Close
Close