អង់គ្លេស​ដាក់​បន្ថែម​សន្តិសុខ​ត្រៀម​សម្រាប់​ការ​ប្រកួត​កីឡា​អូឡាំពិក

រដ្ឋាភិបាលអង់គ្លេសឲ្យដឹងថា ខ្លួននឹងរកគ្រប់មធ្យោបាយដើម្បីធានាសុវត្ថិ ភាពក្នុងពេលដំណើរការ ប្រកួតកីឡាអូឡាំពិក ហើយរដ្ឋាភិបាលនឹងដាក់កងទ័ពឲ្យ យាមល្បាតចំនួន ១ពាន់២រយនាក់បន្ថែមទៀត។

ការដាក់បន្ថែមនៃកងកម្លាំងយាមល្បាតនេះ ធ្វើឲ្យចំនួនកងទ័ពប្រើប្រាស់សរុបក្នុង ការប្រកួតកីឡាអូឡាំពិកដែល នឹងចាប់ផ្តើមនៅថ្ងៃសុក្រខានស្អែកនេះ ឡើងដល់១ម៉ឺន ៨ពាន់នាក់។

ការយកកម្លាំងទ័ពមកប្រើប្រាស់ក្នុងការការពារសុវត្ថិភាពក្នុងពេលប្រកួតកីឡាអូឡាំ ពិកនេះ ធ្វើឡើងបន្ទាប់ពីមានការចង្អុលបង្ហាញកាលពីដើមខែនេះថា ក្រុមហ៊ុនសន្តិ សុខ G-4-S ទទួលស្គាល់ថាខ្លួនមិនអាចផ្តល់ការយាមល្បាតបានគ្រប់គ្រាន់។

ចៅហ្វាយ ក្រុងឡុងដ៏ លោក Boris Johnson មានប្រសាសន៍ថា ក្រុងឡុងដ៏ប្តេជ្ញា ថា នឹងផ្តល់សុវត្ថិភាព និងសន្តិសុខនៅពេលការប្រកួតកីឡាអូឡាំពិកនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close