រដ្ឋាភិបាលស៊ីរីអនុញ្ញាតឱ្យក្បួនជំនួយចូលទៅទីក្រុងដាម៉ាស
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៨ មករា ២០១៦) ៖ បើតាមទូរទស្សន៍ក្នុងស្រុកនៅស៊ីរីបានឱ្យដឹងកាលពីថ្ងៃទី០៧មករាថា រដ្ឋាភិបាលស៊ីរីបានយល់ព្រមអនុញ្ញាតឱ្យក្បួនជំនួយទៅភាគខាងជើងរដ្ឋធានីក្រុងដាម៉ាស ស្ថិតនៅតំបន់កូនភ្នំMadaya ប្រទេសស៊ីរី។ កាកបាទក្រហមស៊ីរី អារ៉ាប់បានឱ្យដឹងថា ខ្លួនធ្វើយុទ្ធនាការផ្ដល់ជំនួយនៅភាគខាងជើងរដ្ឋធានីក្រុងដាម៉ាសជាង៦ខែ ហើយអ្នកស្ម័គ្រចិត្តជាង៣០០នាក់បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីផ្ដល់ជំនួយ។
កាកបាទក្រហមស៊ីរី អារ៉ាប់អះអាងថា មនុស្សជាង៤ម៉ឺននាក់បានជាប់គាំងនៅតំបន់កូនភ្នំMadaya ដោយសារកងទ័ពរដ្ឋាភិបាលស៊ីរីឡោមព័ន្ធដើម្បីការពារសន្តិសុខ។ ជាមួយគ្នានេះ អង្គការសហប្រជាជាតិបានស្វាគន៍ចំពោះរដ្ឋាភិបាលស៊ីរីអនុញ្ញាតឱ្យមានក្បួនជំនួយចូលទៅទីក្រុងដាម៉ាស ក្នុងនោះតំបន់Madaya តំបន់Foa និងតំបន់Kefrayaផងដែរ៕