​អាជ្ញាធរ​សម្រេចបិទ​សិប្បកម្ម​ផលិត​ស្រាសក្រោយ​ពី​មាន​ករណីពុល​ស្លាប់ ​១២នាក់

សារព័ត៌មាន​​ Cambodia News/

ក្រចេះ (១៤ ធ្នូ ២០១៥) ៖ ​កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ អាជ្ញាធរ​ខេត្តបាន​ចេញ​សេចក្តី​ប្រកាស សម្រេច​បិទ​ទីតាំង​អាជីវកម្ម​ផលិត​ស្រាស នៅ​ទូ​ទាំង​ខេត្ត​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​បង្ក​ឲ្យ​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់ ដែល​ទទួលទាន​បាន​ស្លាប់ និង​រង​គ្រោះ​ជា​បន្តបន្ទាប់​រួច​មក​នោះ ។

ការ​សម្រេច​ចុះ​បិទ​អាជីវកម្ម​ផលិត​ស្រា​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​បាន​ពិនិត្យ​ឃើញ​ថា ការ​ស្លាប់​របស់​អ្នក​ភូមិ​ចំនួន​១២​នាក់​ជា​បន្តបន្ទាប់ ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ក្នុង​ខែធ្នូ​នេះ គឺ​ផ្តើម​ចេញពី​សារធាតុពុល​ក្នុង​ស្រា ។

ស្រា​.​ស​ទាំងនេះ ត្រូវ​បាន​មន្ទីរ​ជំនាញ យក​ទៅ​ធ្វើ​កោសល្យវិច័យ​បាន​រក​ឃើញ​ថា មាន​សារធាតុ​មេតា​ណុ​ល​រហូត​ចាប់ពី​៩.៥០​ទៅ​១៧.៥០ ដែល​សារធាតុ​នេះ​លើស​ពី​កម្រិត នៃ​ការ​អនុញ្ញាត​ឲ្យ​ប្រើ ដែល​បាន​កំណត់​ត្រឹមតែ​០.១៥​តែ​ប៉ុណ្ណោះ ។

ការ​ប្រើប្រាស់​លើស​សារធាតុ​មេតា​ណុ​ល​នេះ អាច​បណ្តាល​ឲ្យ​សារជាតិ​ពុល​កើនឡើង​ខ្លាំង ។ នេះ​បើ​យោង​តាម​របាយការណ៍​ពិសោធន៍​របស់​មន្ទីរ​ឧស្សាហកម្ម​ខេត្ត ។

គួរំលឹកថា កាល​ពីរសៀល​ថ្ងៃ​ទី​១២​និង​១៣ ធ្នូ ដោយ​មាន​អ្នក​ភូមិ​ចំនួន​៤​នាក់​ផ្សេង​ទៀត ក្នុង​ឃុំ​បុស​លាវ និង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ក្នុង​នោះ​មាន​២៥​នាក់​ផ្សេង​ទៀត​កំពុង​តែ​រង​គ្រោះ ៕

Capture

​​​​ ​

Related Articles

Back to top button
Close
Close