សាលាក្រុងនឹងតម្លើងភ្លើងស្តុបថ្មី១០០កន្លែងនៅដើមឆ្នាំ២០១៦
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ ខែ១២ ឆ្នាំ២០១៥) ៖ នៅពាក់ខែមករា ឆ្នាំ២០១៦ខាងមុខ សាលារាជធានីភ្នំពេញនឹងបំពាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ចំនួន១០០កន្លែង តម្លើងកាមេរ៉ាចំនួន២៦កន្លែង និងតម្លើងបន្ទប់ត្រួតពិនិត្យរួមចំនួន១កន្លែង។ នេះបើតាមការឱ្យដឹងនៅលើទំព័រហ្វេសប៊ុកសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ធ្នូ។
ប្រភពដដែលបន្តថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ឋគ្រប់គ្រងចរាចរក្នុងរាជធានីភ្នំពេញនេះ គឺបានចុះហត្ថលេខាកិច្ចសន្យាសាងសង់ រវាងប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក លឹម វិចិត្រ នាយករងរដ្ឋបាល និងជាតំណាងលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ជាមួយលោកHiroshi Kojima នាយកក្រុមហ៊ុន The Consortium of Mitsubishi Corporation and Sumitomo Electric Industries, Ltd. នាថ្ងៃទី១១ ខែធ្នូ នៅទីស្នាក់ការក្រុមហ៊ុន Mitsubishi Corporation៕