សម្តេច ហ៊ុន សែនបានចាកចេញពីកម្ពុជាធ្វើដំណើរទៅម៉ាឡេស៊ី
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២០ វិច្ចិកា ២០១៥) ៖ នៅព្រឹកថ្ងៃទី២០ វិច្ឆិកា នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន។
ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់លោកដាតូ ស្រ៊ីម៉ូដណាជីប នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនេះ គឺដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២២វិច្ឆិកា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៕