លោក សម រង្ស៊ី ប្រកាសពីការពន្យាពេលមកកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៦ វិច្ចិកា ២០១៥) ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់នៅក្នុងFacebookផ្ទាល់ខ្លួននារសៀលនេះថាលោកបានពន្យាពេលក្នុងការវិលត្រឡប់មកកម្ពុជាដែលគ្រោងនឹងត្រឡប់មកដល់នៅម៉ោង១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកានេះ ។
សារនៅក្នុងFacebookផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី បានសរសេរថា “បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសហការីនៅកម្ពុជា និងអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យមួយចំនួន ដែលបានស្នើឲ្យខ្ញំុលៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ចៀសវាងពេលយប់ ហើយបានស្នើឲ្យខ្ញំុទុកពេលបន្តិចឲ្យ មជ្ឈដ្ឋានការទូត និងមិត្តបរទេសមួយចំនួន មានពេល ធ្វើអន្តរាគមន៍ រកដំណោះស្រាយដោយសន្តិវិធី ចំពោះការកើនឡើងនៃអំពើហិង្សាថ្មីៗនេះនៅប្រទេសកម្ពុជា ខ្ញំុមិនទាន់មកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ”៕ ដោយ៖ ហេង នាង