គ​.​ជ​.​ប ចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​

សារព័ត៌មាន​ Cambodia News

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ហើយ​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ចំនួន ១,៦៤៦ នៅ​ទូទាំងប្រទេស​ត្រូវបាន​បើក​ព្រមៗ​គ្នា​ក្នុង​ថ្ងៃ​តែមួយ​នេះដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​ព័​ត៍​មាន​រប​ស់គ​.​ជ​.​ប ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​។​

ការចុះឈ្មោះ​នេះ បាន​ចាប់​ផ្តល់​ដំណើរ​ការ​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​ ដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩ (​មាន​រយៈពេល ១៣​ថ្ងៃ ដោយ​មិន​រាប់​ថ្ងៃអាទិត្យ និង​ថ្ងៃបុណ្យ​ផ្លូវការ​)​។​

​គ​.​ជ​.​ប បាន​បញ្ជាក់ថា អ្នកបោះឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​នៅក្នុង​មុខតំណែង ដែលមាន​សមាជិក សរុប​ចំនួន ១១,៥៧២ នាក់ ទូទាំងប្រទេស ។ ការចុះឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ត្រូវ​អនុវត្ត​តាមរបៀប​ស្រង់​ឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​បញ្ចូល​ទៅក្នុង​បញ្ជី​បោះឆ្នោត និង​បញ្ជូន​តាម​លំដាប់​ឋានានុក្រម​មក គ​.​ជ​.​ប ឱ្យបាន​តាម​កាលបរិច្ឆេទ​កំណត់​៕

 

 

Related Articles

Back to top button
Close
Close