បារាំង​ចាប់ផ្ដើម​ទម្លាក់គ្រាប់​នៅស៊ីរី​​សងសឹក​ក្រុម​រដ្ឋអ៊ីស្លាម

សារព័ត៌មាន​​ Cambodia News/

បារាំង (១៦ វិច្ចិកា ២០១៥) ៖ យន្ដហោះ​ចម្បាំង​​របស់បារាំង​​បានចាប់ផ្ដើម​បើក​​យុទ្ធនាការ​កម្ទេច​​ក្រុមរដ្ឋអ៊ីស្លាមវិញ​ភ្លាម​ទុកជាការសងសឹក បន្ទាប់ពីមាន​ការវាយប្រហារ​សម្លាប់​មនុស្ស​១២៩នាក់​​ក្នុងប្រទេស​បារាំង​​កាលពីថ្ងៃទី​១៣វិច្ឆិកា ​ដែលក្រុម​រដ្ឋអ៊ីស្លាម​បានអះអាង​ទទួល​ខុសត្រូវ​រួចមក ​​។ ​

ការវាយប្រហារ​តាមជើងអាកាស​របស់បារាំង​​បានធ្វើឡើង​​កាលពីថ្ងៃទី១៥​វិច្ឆិកា​​ ហើយនេះ​ក៏ជាលើកទីមួយ​ដែរ​បន្ទាប់ពី​កើតហេតុការណ៍​​ភេរវកម្ម។ ​ខណៈដែល​បារាំង​​កំពុង​ប្រារព្ធ​ពិធី​បួងសួង​ឧទ្ទិសកុសល​ដល់អ្នកស្លាប់​​ក្នុងទីក្រុងប៉ារីស​ ​យន្ដហោះបារាំង​បានទម្លាក់​គ្រាប់បែក២០គ្រាប់​លើ​ទីតាំង​ក្រុម​រដ្ឋអ៊ីស្លាម​​នៅក្នុង​ប្រទេស​ស៊ីរី។

​តាមការ​បញ្ជាក់ពី​ក្រសួងការពារជាតិ​បារាំង ទីតាំងមួយចំនួន​​របស់ក្រុម​រដ្ឋអ៊ីស្លាម​ត្រូវបានបំផ្លាញ​ មានដូចជា​ទីបញ្ជាការ​កណ្ដាល ​ទីតាំងឃ្លាំង​ផ្ទុកសព្វាវុធ ជំរំហ្វឹកហាត់​ក្រុមភេរវករ​​ជាដើម។ ​ការវាយប្រហារ​នេះ​ ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​បារាំង​លោក ហ្វ្រងស័រ ហូឡង់ បានចាត់ទុក​អំពើភេរវកម្ម​កើតឡើង​​ក្នុងក្រុងប៉ារីស​ជាសកម្មភាព​​ក្នុងប្រវត្ដិសាស្ដ្រ ​ជាសកម្មភាព​​នៃសង្គ្រាម ​និង​ប្ដេជ្ញា​​សងសឹកដោយគ្មាន​ក្ដី​មេត្ដាឡើយ៕​​

8

 

 

 

Related Articles

Back to top button
Close
Close